• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF អាស៊ានឆ្នាំ 2018 និងសញ្ញាសម្គាល់វៀតណាម

 សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែល​ជា​ព្រឹត្តិការណ៍​ការ​ទូត​សំខាន់​បំផុតក្នុង​ឆ្នាំ ២០១៨ របស់វៀតណាម បានបិទបញ្ចប់នាថ្ងៃទី ​១៣ កញ្ញានៅទីក្រុងហាណូ​យ។ សន្និសីទ​នេះ​បា​ន​ផ្តោត​លើបញ្ហា ដែលរដ្ឋាភិបា​ល សហគ្រាស និងប្រជាជននៃបណ្ដា​​ប្រទេសអាស៊ានក្នុងនោះវៀ​ត​ណាម​កំពុង​យក​ចិត្តទុកដាក់ពិសេ​ស ក្នុងបរិបទនៃបដិវត្តឧ​ស្សាហកម្ម​ 4.0 ។ 
 
សន្និសីទ​ WEF-ASEAN លើកនេះបានក្លាយទៅជាទិវាផ្លាស់ប្តូរគំនិត ការច្នៃប្រឌិត និងជាកម្លាំងចលករ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចក្នុងតំបន់។ ក្នុងនាម​ជាប្រទេសម្ចាស់ផ្ទះនោះ វៀត​ណាមបាន​បង្កើត​សញ្ញា​សម្គាល់​ពិសេស​ក្នុង​តួនា​ទី​តភ្ជាប់​ និងសមត្ថភាព​ចាត់​តាំង។

 
 សន្និសីទវេទិកាសេដ្ឋកិច្ចពិពភលោកស្ដីពីអាស៊ានឆ្នាំ ២០១៨ (WEF ASEAN 2018) ដែលជាព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងឆ្នាំ ២០១៨ របស់វៀតណាម

WEF ASEAN 2018 ទទួលបានការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ក្នុង​រយៈ​​ពេល៣ ថ្ងៃប្រព្រឹត្តិទៅ ជាមួយ​សម័យ​ពិភាក្សាចំនួន ៦០ នោះ​ តំណាង​ថ្នាក់ដឹក​នាំនៃ​បណ្ដា​ប្រទេស​អាស៊ាន​ និង​ស​ម្ព័ន្ធ​ក្រុមហ៊ុន​បរទេស​ជួរ​មុខ​ចំនួន ​ជិត ១ ០០០ នាក់ បានផ្តោតទៅលើ​បញ្ហាក្តៅគគុកនៃតំប​ន់និង​ពិភពលោក ចែក​រំលែក​គំនិត​ផ្ដួច​ផ្ដើម ការច្នៃប្រឌិតក្នុងប​រិបទឧស្សាហកម្ម 4. 0 ដែលកំ​ពុងតែ​ជះឥទ្ធិពល​ដល់ខឿន​សេដ្ឋកិច្ច​ទាំស​មូល​។

WEF អាស៊ានឆ្នាំ 2018 ទាក់ទាញបានការយកចិត្តទុកដាក់ជាច្រើនកុះករពីសហគមន៍អន្តរជាតិ ដោយសារ សន្និ​សីទ WEF អាស៊ានឆ្នាំ 2018បានផ្ដោតទៅលើបញ្ហាដែលប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់ នោះគឺ​ធ្វើយ៉ាងម៉េច​ដើម្បីឆ្លៀតយក​ឱកាសនៃបដិវត្តវត្តន៍ឧ​ស្សាកម្ម4.0 ។ ខ្លឹមសារនេះ​សមស្រប​នឹង​បណ្ដា​ប្រទេស​អាស៊ាន​ ក្នុងនោះ​វៀត​ណាមដែរ​ ក្នុង​បរិបទ​បច្ចុប្បន្ននេះខណៈដែ​ល​អាស៊ីអាគ្នេយ៍​កំពុង​កសាង​សហគមន៍​សាមគ្គីភាព​ និងអភិវឌ្ឍន៍ដោយចីរភាព។ ចែករំលែកអំពីជោគ​ជ័យនៃសន្និសីទ WEF លើកនេះប្រធាន ​WEF លោក​ Borge Brende បានអះអាងថា៖
 
 “ក្នុង​រយៈពេល ២៧ ឆ្នាំនៃការរៀបចំវេទិកា WEF តំបន់អាស៊ាននិងអាស៊ីបូព៌ាមក នេះ​គឺជា​វេទិកា​ដែល​ទទួលបានជោ​គជ័យបំផុត។ តាមការប៉ាន់ស្មានថា វៀ​តណាមនិង​អាស៊ាន​កំពុង​រីកលូត​លាស់​យ៉ាង​ឆាប់​រហ័ស​ជាមួយ​នឹង​កំណើនជាង 7% ឆ្នាំនេះ។ GDP រប​ស់វៀត​ណាម​បាន​កើន​ឡើង​ទ្វេដង​ហើយ​នាបច្ចុប្បន្ន​អត្រា​អ្នក​ក្រីក្រ​​នៅត្រឹម​ 5% តែប៉ុណ្ណោះ។  សន្និសីទលើកនេះ​ ទាក់ទាញ​បានការចូលរួមរប​ស់ថ្នាក់ដឹកនាំ​មកពី​អាស៊ី​អាគ្នេយ៍​ និងសហ​គ្រាសជួរមុខជាច្រើនគុះករ។យើងខ្ញុំពិតជាពេញ​ចិត្តណាស់ នៅពេល បាន​ធ្វើការជាមួយ​ដៃគូរបស់​វៀតណាម ព្រមទាំងធ្វើការវាយតម្លៃខ្ពស់​ចំពោះតួនាទី​របស់​វៀត​ណាម​ក្នុង​ការរៀប​ចំសន្និសីទ​នេះប្រកប​ដោយជោគ​ជ័យ​ផង​ដែរ”​។

 
 ជោគជ័យរបស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់ទុកនូវសញ្ញាសម្គាល់វៀតណាមថ្មីមួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ

ក្នុង​តួនាទីជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានកសាងការតភ្ជាប់អំពីគោលគំនិត ការផ្លាស់ប្ដូរថ្មី និង​ការ​ច្នៃ​ប្រឌិត​រវាង​អាស៊ាន និងវេទិកាសេដ្ឋកិច្ចពិភពលោក។ រាល់គោលគំនិតរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen​ Xuan Phuc អំពីការយកអាស៊ានជាមជ្ឈមណ្ឌល ការកសាង​ក្រម​ប្រតិបត្តិ​របស់​អាស៊ាន​ក្នុងការចែក​រំលែកទិន្នន័យជាដើម ​គឺសុទ្ធតែទទួលបានការស្រុះចិត្តគំនិត ការគោ​រព និង​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ​របស់មិ​ត្តភ​ក្តិអន្តរជា​តិ។​

អះអាងនូវសញ្ញាសម្គាល់របស់វៀតណាម ជោគ​ជ័យរ​បស់ WEF-ASEAN អាស៊ានឆ្នាំ 2018បានបន្សល់​ទុក​នូវ​សញ្ញា​សម្គាល់​វៀត​ណាមថ្មី​ មួយក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ។នោះគឺភាពរស់រវើក រួសរាយរាក់ទាក់ ស្រ​ឡាញ់ភ្ញៀ​វ សមត្ថ​ភាព​ក្នុងតភ្ជាប់ សម្របសម្រួល និងរៀបចំព្រឹ​ត្តិការថ្នាក់អន្តរជាតិ។ លើសពីនេះទៀត ​ជោគជ័យនៃ ​WEF​ ASEAN 2018 បាន​អះអាង​សារជាថ្មី​នូវតួនាទី​ត្រួសត្រាយ​របស់វៀត​ណាម​ក្នុង​ប្លុកអាស៊ាន​ដែលជា​សមាជិក​​សកម្ម​១ក្នុងការតភ្ជាប់អាស៊ានជាមួយដៃគូខាងក្រៅ​ ហើយកសាងសហគមន៍អាស៊ាន​ ដោយ​វិបុលភាព​។ ឧបនាយករ​ដ្ឋមន្រ្តីវៀតណាមលោក Truong​ Hoa Binh បា​នសង្កត់ធ្ងន់ថា៖​

“រួម​ជាមួយការពង្រឹងសាមគ្គីភាព ការយោគយល់គ្នា ការពង្រីកកម្លាំងក្នុងស្រុក និងភាពខ្លួនទីពឹងខ្លួននោះ អាស៊ាន​កំពុង​ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយតំបន់ផ្សេងៗនិងលើពិភពលោក។ អា​ស៊ានមានក្ដីសង្ឃឹមថា WEF​  នឹង​រួមសហការយ៉ាងជិតស្និទ្ធជា​មួយ​អាស៊ាននាពេលខាងមុខ ដើម្បីអនុវត្តន៍​ជាក់ស្ដែង​នូវរាល់​គំនិត​ផ្ដួច​ផ្ដើម​ និង​ការច្នៃប្រឌិតជាក់ស្ដែងរប​ស់ខ្លួន។​

តាមរយៈ WEF ASEAN 2018 វៀតណាមមានបំណងចង់រួមសហការជាមួយ WEF ដើម្បី​ជំរុ​ញ​ទំនាក់​ទំនង​កិច្ច​ការបរទេស​ និងពង្រឹងទំនាក់ទំនងភា​ពជាដៃគូ ដើម្បីតំបន់​អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ​ស្ថិរភាព និង​អភិវឌ្ឍន៍​វិបុលភាព”។

តាម​រយៈជោគជ័យនៃ WEF- អាស៊ីបូព៌ាឆ្នាំ ២០១០  ឆ្នាំ APEC ២០១៧ និង WEF-ASEAN ឆ្នាំ ២០១៨ នោះ វៀត​ណាម​ពិតជាបាន​ក្លាយទៅជាទីកន្លែងមកដល់ប្រកបដោយសុវត្ថិភាព​ ជឿទុកចិត្ត ជាមួយ​សមត្ថភាព​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិធំៗ។ អាស្រ័យហេតុនេះ​ វៀតណាម​អាចមាន​មោទនភាព​ក្នុង​ដំណើរការ​ធ្វើស​មាហរណកម្ម​និង​អភិវឌ្ឍន៍​ជាមួយសហគមន៍អន្តរជាតិផ​ងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top