• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF អាស៊ានគឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់របស់វៀតណាមក្នុងឆ្នាំ ២០១៨

សន្និសីទ WEF អាស៊ានគឺជាវេទិកាធំនិងមានកិត្យានុភាពនៅក្នុងតំបន់ ដោយទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនៅក្នុងតំបន់។នេះគឺជាសកម្មភាពសំខាន់មួយរបស់ប្រទេស ក្នុងឆ្នាំ 2018 ដោយរួមចំណែកជាវិជ្ជមានក្នុងការពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវឋានៈរបស់ប្រទេសជាតិ។

 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh

នារសៀលថ្ងៃទី ៩ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បាន​អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំជាមួយបណ្ដាក្រសួងនិងស្ថាប័នទាក់ទិននានា ដើម្បីពិភាក្ដាទៅលើការត្រៀម​រៀបសម្រាប់វេទិការសេដ្ឋកិច្ចពិភពលោកអំពីសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (WEF អាស៊ាន)។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានអះអាងថា សន្និសីទ WEF អាស៊ានគឺជាវេទិកាធំនិងមានកិត្យានុភាពនៅក្នុងតំបន់ដោយទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនៅក្នុងតំបន់។នេះគឺជាសកម្មភាពសំខាន់មួយរបស់ប្រទេសក្នុងឆ្នាំ 2018 ដោយរួមចំណែកជា​វិជ្ជមានក្នុងការពង្រឹងនិងលើកកម្ពស់បន្ថែមទៀតនូវឋានៈរបស់ប្រទេសជាតិ។ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានយកចិត្តទុកដាក់ទៅលើអត្ថន័យលើគ្រប់​វិស័យនៃសន្និសីទ WEF អាស៊ាន ហើយលោកបានបញ្ជាណែនាំឲ្យក្រសួង ស្ថានប័នទាក់ទិននានាត្រូវត្រៀមរៀបចំសម្រាប់សន្និសីទនេះ។

វេទិកា WEF អាស៊ាន នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និសីទជាតិនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 13 ខែកញ្ញា ដោយប្រធានបទ "អាស៊ាន 4.0: ស្មារតីពាណិជ្ជកម្មនិងបដិវត្តន៍ឧស្សាហកម្មទី 4.0"៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top