• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WB បង្កើនកិច្ចសហប្រតិបត្តិការជួយវៀតណាមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម


ប្រធានគណៈកម្មាធិការមជ្ឈឹម លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយ
លោក Ousmane Dione នាយកជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម
(រូបថតៈ An Đăng/TTXVN)

នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ​នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក Ousmane Dione នាយកជាតិធនាគារពិភពលោកប្រចាំនៅវៀតណាម។ នៅ​ទី​នេះ លោក Nguyen Van Binh បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមតាមដានយ៉ាងខ្ជាប់ខ្ជួននូវគោល ដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ផ្តោតសំខាន់លើគុណភាពកំណើន និងជម្រុញខ្លាំងការ រៀបចំឡើងវិញរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច។

រីឯលោក Ousmane Dione បានជូនដំណឹងនូវខ្លឹមសារសំខាន់ៗនិងវិធានការ អនុវត្តក្របខ័ណ្ឌដៃគូជាតិ (CPF)​រវាង​វៀតណាមជាមួយធនាគារពិភពលោកដំណាក់កាល២០១៧-២០២២។​លោករូបនេះបានអះអាងថា នឹងពង្រឹង​ថែមទៀតកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់ធនាគាពិភពលោកជាមួយវៀតណាម។

ក្នុងថ្ងៃដដែលនៅទីក្រុងហាណូយ លោក Nguyen Van Binh បានអញ្ជើញទទួលជួបជាមួយលោក ​Bruno Angelet ប្រធានក្រុមបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។​នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីទំ​នាក់​ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច​​ពាណិជ្ជកម្មរវាង EU ជាមួយវៀតណាម និងការងារត្រៀមរៀបចំសម្រាប់ការ​អនុម័តនិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU ជាមួយវៀតណាម (EVFTA) ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top