• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WB បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB យកចិត្តទុកដាក់ផ្តល់អាទិភាពដល់វៀតណាមបន្តទទួលបានជំនួយឥតសំណង ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បីកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ ធានាលក្ខណៈយុទ្ធសាស្ត្រ សមស្របនឹងគោលដៅ និងទិសដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ របស់វៀតណាម។

 

  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក  

នារសៀលថ្ងៃទី ២១ មិនា អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយ WB បានជួយឧបត្ថម្ភ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ផ្តល់ប្រឹក្សាគោលនយោបាយម៉ាក្រូជាច្រើន ហើយនាពេលថ្មីៗនេះបានជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB យកចិត្តទុកដាក់ផ្តល់អាទិភាពដល់វៀតណាមបន្តទទួលបានជំនួយឥតសំណង ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បីកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ ធានាលក្ខណៈយុទ្ធសាស្ត្រ សមស្របនឹងគោលដៅ និងទិសដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ របស់វៀតណាម។ ចំពោះភាគីវៀតណាម រដ្ឋាភិបាលនឹងបន្តពិគ្រោះយោបល់ជាមួយ WB និងក្រុមធនាគារអភិវឌ្ឍន៍ទាំង៦ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាក់លាក់ សំដៅបន្តសុក្រិតរបៀបរបប គោលនយោបាយ និងដោះស្ដាយបញ្ហាជំពាក់ជំពិនជាបន្ទាន់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏មានគោលបំណងថា ការិយាល័យធនាគារពិភពលោកប្រចាំនៅវៀតណាមនឹងដើរតួនាទីដ៏ធំធេងជាង ហើយក្លាយទៅជាមជ្ឈមណ្ឌលសម្របសម្រួលតំបន់មេគង្គ ដើម្បីជួយ​សម្រួល​បណ្ដាគម្រោងតភ្ចាប់ ដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។

  ទិដ្ឋភាពនៃជំនួបធ្វើការ  

ជាការឆ្លើយតប លោកស្រី Manuela.V Ferro បានសង្កត់ធ្ងន់ថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍន៍នាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភយ៉ាងសកម្មដល់ការអភិវឌ្ឍរបាយការណ៍វៀតណាមឆ្នាំ ២០៤៥។ តាមនោះ រួមចំណែកជួយវៀតណាមសម្រេចឲ្យបានយុទ្ធសាស្ត្រ ផែនការនិងគោលដៅដែលបានដាក់ចេញ ជាពិសេសក្នុងការកៀរគរប្រភពធនធានសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយ និរន្តរភាព បរិយាប័ន្ន បង្កើនការតភ្ជាប់ សមាហរណកម្មអន្តរជាតិ ឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top