• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WB ត្រៀមខ្លួនជាស្រេចរួមសហការជាមួយវៀតណាមដើម្បីរៀបចំប្រភពធនធាន

នារសៀលថ្ងៃទី ២១ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Turk នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carolyn Turk
នាយិការ ធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN)


ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានកោតសរសើរចំពោះការដែល WB បានអនុម័តលើកញ្ចប់ជំនួយចំនួន ១២ ពាន់លានដុល្លារ សម្រាប់ប្រទេសនៅជុំវិញពិភពលោក  ក្នុងនោះមានវៀតណាម ក្នុងការទិញនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺរាតត្បាត។

ទាក់ទិននឹងទិសដៅនៃកិច្ចសហប្រតិបត្តិការ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា វៀតណាមកំពុងរៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម សម្រាប់ឆ្នាំ ២០២១- ២០២៦។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យ WB បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋានរបស់វៀតណាមដើម្បីត្រៀមរៀបចំកម្មវិធីនិងគម្រោងដែលមានគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការធនធានវិនិយោគអភិវឌ្ឍន៍។

ចំណែកឯនាយិការ WB លោកស្រី Carolyn Turk ចែករំលែកជាមួយប្រជាជននៅភាគកណ្តាលវៀតណាម ដែលកំពុងទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់។ លោកស្រី Carolyn Turk បានមានប្រសាសន៍ថា ធនាគារពិភពលោកនឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលអាចធ្វើបាន ដើម្បីជួយឧបត្ថម្ភដល់ប្រជា ជនភាគកណ្តាលវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤

ពិធីចេញដំណើររបស់គណៈប្រតិភូកីឡាវៀតណាមទៅចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤

គណៈប្រតិភូកីឡាវៀតណាមរួមមានសមាជិកចំនួន ៣៩ នាក់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ១៦ នាក់ មកពីកីឡាចំនួន ១១ ប្រភេទ គ្រូបង្វឹកនិងអ្នកជំនាញ ១៦ នាក់ វេជ្ជបណ្ឌិត២នាក់ រួមជាមួយកម្មាភិបាលមួយ ចំនួនទៀត។

Top