• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Washington Times: វៀតណាមបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការកសាងសន្តិភាព អភិវឌ្ឍន៍ និងធានាសិទ្ធិមនុស្ស

កាសែត Washington Times កាលពីថ្ងៃទី ២១ ខែកញ្ញា បានចុះផ្សាយអត្ថបទមួយដោយគាំទ្របេក្ខភាពរបស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អាណត្តិឆ្នាំ ២០២៣-២០២៥។
  កាសែត Washington Times របស់សហរដ្ឋអាមេរិក បានចុះផ្សាយពេញមួយទំព័រដើម្បីគាំទ្របេក្ខភាពរបស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (ប្រភព៖ baoquocte.vn)  

យោងតាមអត្ថបទនោះ ចាប់តាំងពីចូលជាសមាជិកនៃអង្គការសហប្រជាជាតិជាផ្លូវការនៅខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន និងការធានាសិទ្ធិមនុស្ស។ នៅខែតុលា ឆ្នាំ២០០៧ វៀតណាមបានជាប់ឆ្នោតជាលើកដំបូងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ឆ្នាំ ២០០៨-២០០៩ ដោយសំឡេងគាំទ្រ ១៨៣ លើ ១៩០ សំឡេង។ អត្រានៃសំឡេងគាំទ្រវៀតណាមក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ ក៏ស្ទើរតែទាំងស្រុងដែរ។ ទន្ទឹមនឹងការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសេដ្ឋកិច្ច -សង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) វៀតណាមបានផ្សព្វផ្សាយយ៉ាងសកម្មនូវអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ដោយលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី… សមាជិកអង្គការសហប្រជាជាតិជាទូទៅទទួលស្គាល់តួនាទីសំខាន់របស់វៀតណាមក្នុងការជំរុញការតស៊ូដើម្បីឯករាជ្យជាតិ អធិបតេយ្យភាព និងការស្វ័យសម្រេច។

យោងតាមអត្ថបទនោះ ផ្នែកសំខាន់គោលនយោបាយរបស់វៀតណាមក្នុងការបើកទូលាយ និងតភ្ជាប់ជាមួយពិភពលោកគឺការត្រៀមជាស្រេច ដើម្បីទទួលបានសំឡេង និងជំហរដ៏លេចធ្លោនៅអង្គការសហប្រជាជាតិ ដែលបង្ហាញយ៉ាងច្បាស់លាស់ តាមរយៈការខិតខំប្រឹងប្រែងរបស់វៀតណាមដោយជោគជ័យនៅពេលចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុង ដើមឆ្នាំ ២០១៤។ អត្ថបទបានបញ្ជាក់ថា បេក្ខភាពរបស់វៀតណាមសម្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងរួមចំណែកធ្វើឲ្យការចូលរួមរបស់វៀតណាមកាន់តែស៊ីជម្រៅក្នុងប្រព័ន្ធអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top