• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VNVC បរិច្ចាគវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលចំនួន ៥០ម៉ឺនដូស ដល់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត

នាថ្ងៃទី ១៧ មីនា នៅទីក្រុងហាណូយ ប្រព័ន្ធមជ្ឈមណ្ឌលវ៉ាក់សាំងវៀតណាម (VNVC) បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលចំនួន ៥០០,០០០ ដូស (MVVAC - Vietnam) ដល់ក្រសួងសុខាភិបាល ដើម្បីចែកចាយជាបន្ទាន់ដល់មូលដ្ឋានដែលមានហានិភ័យផ្ទុះឡើងជំងឺរាតត្បាត ដោយជំរុញល្បឿននៃការគ្របដណ្តប់វ៉ាក់សាំងជំងឺកញ្ជ្រឹលទូទាំងប្រទេស ការពារសុខភាពសាធារណៈ។

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Nguyen Thi Lien Huong សង្ឃឹមថា VNVC នឹងបន្តរួមដំណើរជាមួយក្រសួងសុខាភិបាលក្នុងការអនុវត្តការងារចាក់វ៉ាក់សាំងនៅវៀតណាម; ដោយរំពឹងថា នឹងគ្រប់គ្រង់ការរីករាលដាលនៃជំងឺកញ្ជ្រឹល ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលកុមារ ៩៥% មានសិទ្ធិទទួលការចាក់វ៉ាក់សាំង អាចទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលយ៉ាងហោចណាស់មួយដូស។

ក្រសួងសុខាភិបាលទទួលបានវ៉ាក់សាំងការពារជំងឺកញ្ជ្រឹលចំនួន ៥០ម៉ឺនដូសពី VNVC - រូបភាព៖ VGP/HM

ក្នុងឱកាសនេះ VNVC បានបើកយុទ្ធនាការ “រួមដៃគ្នាទប់ស្កាត់ជំងឺកញ្ជ្រឹល” នៅទូទាំងប្រទេស។ យុទ្ធនាការនេះ នឹងមានសកម្មភាពជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីជំងឺកញ្ជ្រឹល ដូចជាសិក្ខាសាលា និងការផ្លាស់ប្តូរតាមប្រព័ន្ធអ៊ីនធឺណែត ទន្ទឹមនឹងការពង្រឹងទំនាក់ទំនង និងការកៀងគរប្រជាពលរដ្ឋឱ្យមានវិធានការបង្ការនិងគ្រប់គ្រងជំងឺកញ្ជ្រឹល ព្រមទាំងចាក់វ៉ាក់សាំងភ្លាមៗដល់កុមារ និងមនុស្សពេញវ័យឱ្យបានពេញលេញនិងទាន់ពេលវេលាតាមការណែនាំរបស់វិស័យសុខាភិបាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

ចាំបាច់ត្រូវមានក្រុមដំណោះស្រាយដើម្បីខេត្ត Quang Ninh រីកចម្រើនយ៉ាងឆាប់រហ័ស រឹងមាំ និងប្រកបដោយនិរន្តរភាពលើគ្រប់វិស័យ

នេះគឺជាការបញ្ជាក់របស់ប្រធានរដ្ឋវៀតណាមលោក Luong Cuong ក្នុងសន្និសីទអនុម័តលើសេចក្តីព្រាងរបាយការរណ៍របស់ក្រុមអធិការកិច្ចនៃការិយាល័យនយោបាយ និងគណៈលេខាឆ្នាំ ២០២៥ សម្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Ninh។

Top