• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vinfast - ភាពស្រស់សង្ហារមកពីប្រទេសវៀតណាម

ភាពស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍និងទំនើប ទាំងនេះគឺជាការវាយតម្លៃ រួមរបស់អតិថិជនដំបូង ក៏ដូចជារបស់អ្នកជំនាញក្នុងវិស័យរថយន្ត ក្នុងនោះមានរថយន្តប្រភេទ SUV និង Sedan របស់ VINFAST ដែលបានតាំង បង្ហាញជាលើក ដំបូង សំរាប់សាធារណជនក្នុងក្របខ័ណ្ឌពិព័រណ៌រថយន្តអន្តរជាតិទីក្រុងប៉ារីសឆ្នាំ ២០១៨។

 រថយន្ត ប្រភេទ SUV និង  Sedan របស់ VINFAST

នៅក្នុងពិព័រណ៌រថយន្តលើកទី១២០នៅទីក្រុងប៉ារីសនេះ បានបើកទ្វា ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០១៨​ និងកម្រមានពាណិជ្ជសញ្ញារថយន្តថ្មីៗនោះឡើយ។ ហេតុដូច្នេះហើយ រថយន្ត២ប្រភេទដំបូងបង្អស់របស់​វៀត​ណាមមានភាព សមសួនយ៉ាងស្រស់សង្ហារដែលបានបង្កភាពភ្ញាក់ផ្អើលសំរាប់សាធារណជននិងក្រុមហ៊ុនផលិត​រយន្តផងដែរ។ លោក David Lyon នាយកផ្នែករចនារបស់ VINFAST រថយន្តវៀតណាមបានរចនាឡើងយ៉ាងរឹងមាំ និងគួរឲ្យចាប់អារម្មណ៍មែនទែនដោយមាន Logo V ដែលតំណាងឲ្យវៀតណាម ក៏ដូចជាពាណិជ្ជសញ្ញា VinGroup និង VINFAST ផងដែរ។ អនុប្រធានសម្ព័ន្ធក្រុមហ៊ុន VinGroup លោកស្រី Le Thi Thanh Thuy បានអះអាងថា លោកស្រីមានជំនឿជាក់អំពីសម្ថតភាពក្នុងការផលិតរថយន្តចំនួន ២៥០,០០០ គ្រឿងតាមការគ្រោងទុករបស់រោងចក្រ ហើយលោកស្រីក៏មានគោលបំណងចង់ឲ្យអតិថិជននឹងបានប្រើប្រាស់រថយន្តមួយដ៏ស្អាត ទំនើបក្នុងតម្លៃសមរម្យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ីលើកទី២០

ថ្លែងក្នុងនាមអាស៊ានអំពីកិច្ចសហប្រតិបត្តិការបង្រួញគម្លាតអភិវឌ្ឍន៍ ការតភ្ជាប់ និងការអភិវឌ្ឍអនុតំបន់ លោកអនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់ថា នេះជានិច្ច កាលជាខ្លឹមសារអាទិភាពរបស់អាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងសហ គមន៍; រំពឹងថា រុស្ស៊ីនឹងយកចិត្តទុកដាក់ និងរួមចំណែកកាន់តែមានប្រសិទ្ធភាពចំពោះ កិច្ចខិតខំប្រឹងប្រែងជាអាទិភាពទាំងនេះរបស់អាស៊ាននាពេលខាងមុខ។

Top