• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VinFast ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនីដំបូងគេនៅអាហ្វ្រិកខាងលិច

យោងតាមសេចក្តីប្រកាសនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ VinFast Auto បានឲ្យដឹងថា អង្គភាពនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Jospong Group ដែលជាសាជីវកម្មពហុផ្នែកឈានមុខគេរបស់ប្រទេសហ្គាណា ដើម្បីដាក់លក់រថយន្តអគ្គិសនីនៅក្នុងទីផ្សារនេះ និងតំបន់អាហ្វ្រិកខាងលិច។
រថយន្តអគ្គិសនី VF ៨ របស់ក្រុមហ៊ុន VinFast ។ រូបថត៖ Van Xuyen/BNEWS/TTXVN

ដូច្នោះហើយ Jospong នឹងដាក់លក់រថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី និងឡានក្រុងអគ្គិសនីរបស់ក្រុមហ៊ុន VinFast នៅក្នុងទីផ្សារប្រទេសហ្គាណា និងតំបន់អាហ្វ្រិកខាងលិច។ Jospong ក៏គ្រោងនឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រថយន្តអគ្គិសនីនៅទីនេះ។

បើតាម VinFast ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសហ្គាណា និងអាហ្វ្រិកខាងលិចមានសក្តានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យ ជាមួយនឹងឱកាសធំធេង និងការប្រកួតប្រជែងតិចតួច។ តម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធនៅកម្រិតសូន្យ ក្នុងវិស័យដឹកជញ្ជូន។ ប្រទេសនេះរំពឹងថា នៅចុងឆ្នាំ២០៤០ ស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួនធំនឹងត្រូវបានប្រើប្រាស់ដើម្បីបម្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពដូចជារថយន្តអគ្គិសនី។

ក្រៅពីនោះ Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoU) ជាមួយ Jospong ស្តីពីការបង្កើតភាពជាដៃគូអាទិភាព។ តាមនោះ ភាគីទាំងពីរទន្ទឹងរង់ចាំឱកាសសហប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗដូចជា៖ រថយន្តអគ្គិសនី តាក់ស៊ី ការដឹកជញ្ជូនសាធារណៈ ការអប់រំ សណ្ឋាគារ ការអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ចិន

កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-ចិន

នៅព្រឹកថ្ងៃទី១៥ ខែមេសា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋនៅមហាសាលប្រជាជននៅទីក្រុងប៉េកាំង ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។

Top