• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Medipharm ២០២៦ ទាក់ទាញសហគ្រាសវៀតណាម និងអន្តរជាតិ​យ៉ាង​ច្រើនកុះករ​

ពិព័រណ៍​វេជ្ជសាស្ត្រ និងឱសថអន្តរជាតិវៀតណាមលើកទី៣៤ ឆ្នាំ ២០២៦ (Vietnam Medipharm ២០២៦) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ដោយមានស្តង់​ចំនួន៤០០ ពីអង្គការនិងសហគ្រាសក្នុងស្រុក និងអន្តរជាតិចំនួន៣០០។

  គណៈប្រតិភូទៅទស្សនាស្ទង់ពិព័រណ៍។ រូបថត៖ គណៈ​រៀបចំ  

Vietnam Medipharm ឆ្នាំ២០២៦ បានទាក់ទាញ​សហគ្រាសវៀតណាម និងអន្តរជាតិមួយចំនួនធំមកពីប្រទេសនិងតំបន់​ដែនដីជាង១៥ រួមមានប្រទេសបែលហ្ស៊ិក អាល្លឺម៉ង់ រុស្ស៊ី សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន តៃវ៉ាន់ (ចិន) ហុងកុង (ចិន) ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ។

យោងតាមអនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងសុខាភិបាល លោក វូ ម៉ាញហា ពិព័រណ៍ឆ្នាំនេះបានពង្រីកដល់វិស័យថ្មីៗជាច្រើនដូចជា៖ បច្ចេកវិទ្យាវេជ្ជសាស្ត្រឆ្លាតវៃ ការថែទាំជនចាស់ជរា​ និងសេវាថែទាំរយៈពេលវែង។ល។ ទាំងនេះគឺជាវិស័យដែលមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេង ស្របតាមនិន្នាការផ្លាស់ប្តូរឌីជីថល និងតម្រូវការថែទាំសុខភាពរបស់ប្រជាជន។

  គណៈ​​​​ប្រតិភូ​កាត់​ខ្សែបូរ​សម្ពោធ​ការតាំងពិព័រណ៍។ រូបថត៖ គណៈ​រៀបចំ  

ដោយមានការចូលរួមយ៉ាងសកម្មពីអង្គការ និងសហគ្រាសទាំងក្នុងស្រុក និងអន្តរជាតិ Vietnam Medipharm ២០២៦ បន្តបើកចេញ​ឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា ដែលរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសុខាភិបាលវៀតណាម​តាម​ទិសដៅទំនើប មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ ក៏​ប្រព្រឹត្តទៅសកម្មភាពជាច្រើន ដូចជា៖ សិក្ខាសាលា ការសន្ទនា កន្លែងពិសោធន៍សម្រាប់ការពិនិត្យសុខភាពដោយប្រើប្រាស់​បច្ចេកវិទ្យា Health Kiosk៕​

តាម​ vovworld.vn/km-KH

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top