• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

USAID នឹងរួមដំណើរជាមួយវៀតណាមដើម្បីបង្កើនប្រភពថាមពលកកើតឡើងវិញ

នាថ្ងៃទី ២១ កក្កដា មន្ទីរឧស្សាហ៍កម្មនិងពាណិជ្ជកម្មទីក្រុង ហូជីមិញ បានសហការជាមួយគម្រោងជួយឧបត្ថម្ភបច្ចេកទេសថាមពលចែក ចាយទីក្រុងវៀតណាម និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រៀបចំសិក្ខាសាលាស្តីពី "ដំណោះស្រាយសម្រាប់ការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ"។
  លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ ថ្លែងក្នុងសិក្ខាសាលា  

ក្នុងសិក្ខាសាលា លោកស្រី Nguyen Thi Kim Ngoc អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហូជីមិញ បានឲ្យដឹងថា វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ទីក្រុងមានគោលបំណងបង្កើតទម្លាប់ប្រើប្រាស់ថាមពលសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពក្នុងគ្រប់សកម្មភាពសង្គម; ការកាត់បន្ថយអាំងតង់ស៊ីតេថាមពលក្នុងវិស័យសេដ្ឋកិច្ចនិងវិស័យមួយចំនួនទៀត... ជាពិសេស វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មនឹងជំរុញដំណោះស្រាយសន្សំសំចៃថាមពលជាច្រើនប្រភេទ ដើម្បីក្លាយជាសកម្មភាពជាប្រចាំ និជាចំណុចសេដ្ឋកិច្ចសំខាន់ៗ និងវិស័យដែលប្រើប្រាស់ថាមពលច្រើន ; រួមទាំង ឆ្ពោះទៅរកកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។

យោងតាមលោក James Gilman ប្រធាននាយកដ្ឋានព្យាបាល និងអភិវឌ្ឍន៍សមាហរណកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំង ដូច្នេះហើយបានជាមានតម្រូវការថាមពលខ្ពស់។ USAID ប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការបង្កើនប្រភពថាមពលស្អាត និងកកើតឡើងវិញ ព្រមជាមួយនោះ USAID នឹងជំរុញ និងគាំទ្រក្រសួង វិស័យ និងអាជីវកម្មវៀតណាម ដើម្បីជួយកសាងឧស្សាហកម្មថាមពលប្រកបដោយនិរន្តរភាព ធានាកំណើនបៃតង ការការពារបរិស្ថាន ...៕

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top