• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNODC ចាត់ទុកអាស៊ីអាគ្នេយ៍ជាតំបន់អាទិភាពកំពូលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន

នៅទីក្រុងវីយែន ប្រទេសអូទ្រីស គណៈកម្មាធិការអាស៊ាននៅទីក្រុងវីយែន (ACV) ដែលមានឯកអគ្គរដ្ឋទូត និងភារធារីមកពីរដ្ឋជាសមាជិកចំនួនប្រាំបី (វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ឡាវ និងសិង្ហបុរី) ថ្មីៗនេះបានជួបធ្វើការជាមួយលោកស្រី Monica Juma នាយកប្រតិបត្តិនៃការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។
ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំការងារ (រូបថត៖ VOV)

ថ្លែងនៅក្នុងជំនួបធ្វើការនេះ លោកស្រី Monica Juma បានបញ្ជាក់ថា អាស៊ីអាគ្នេយ៍នៅតែជាតំបន់អាទិភាពមួយរបស់ UNODC ដោយសារតែបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរឡើងៗដែលតំបន់នេះកំពុងប្រឈមមុខ ដូចជាការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការឆបោកតាមអ៊ីនធឺណិត ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មរៀបចំឆ្លងដែន។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសអូទ្រីស លោក Vu Le Thai Hoang បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ លើការគាំទ្ររបស់ UNODC ចំពោះសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងតំបន់។ លោកក៏បានស្នើឱ្យ UNODC បន្តផ្តល់អាទិភាពដល់កម្មវិធីកសាងសមត្ថភាព ជំនួយបច្ចេកទេស និងការលើកកម្ពស់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃឧបករណ៍ច្បាប់អន្តរជាតិសម្រាប់ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមតែងតែទទួលស្គាល់សារៈសំខាន់នៃវិធីសាស្រ្តផ្តោតលើប្រជាជន និងបង្កើនការយល់ដឹងអន្តរជាតិអំពីតួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសកលបច្ចុប្បន្ន៕

តាម​ vovworld.vn/km-KH

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top