• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNFPA បន្តគាំទ្រវៀតណាមក្នុងការពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន

លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅវៀតណាម (ប្រភព៖ UNFPA)
 

វៀតណាមបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះចាប់តាំងពីខែមីនាឆ្នាំ ២០២០ ហើយដំណាក់កាលទី ២ នឹងត្រូវអនុវត្តដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ចាប់ពី ខែកក្កដាឆ្នាំ ២០២១ ដល់ខែមីនាឆ្នាំ ២០២៣។

យោងតាមព័ត៌មានពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) វៀតណាមនឹងបន្តទទួលបានការគាំទ្រផ្នែកបច្ចេកទេសពី UNFPA និងអង្គការ Vital Strategies ដែលជាដៃគូក្នុង “គំនិតផ្តួចផ្តើមទិន្នន័យសុខភាពរបស់មូលនិធិ Bloomberg Philanthropies” ក្នុងគោលបំណងពង្រឹងប្រព័ន្ធចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋាន នៅថ្នាក់មជ្ឈឹមនិងមូលដ្ឋាន ដោយ ហេតុនេះការពារសុខុមាលភាពសង្គមរបស់ប្រជាពលរដ្ឋម្នាក់ៗ។

នេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងដំណាក់កាលទី ២ នៃភាពជាដៃគូដើម្បីអនុវត្ត “គំនិតផ្តួចផ្តើមទិន្នន័យសម្រាប់សុខភាព” ដោយ UNFPA នៅវៀតណាមនិងអង្គការ Vital Strategies ចុះហត្ថលេខានៅថ្ងៃទី ៩ ខែសីហា ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងកែលម្អការចុះបញ្ជីនិងស្ថិតិអត្រានុកូលដ្ឋានរបស់រដ្ឋាភិបាលវៀតណាម។ គំនិតផ្តួចផ្តើមនេះឧបត្ថម្ភដោយមូលនីធិ Bloomberg Philanthropies និងក្រសួងការបរទេសពាណិជ្ជកម្មអូស្ត្រាលី។ វៀតណាមបានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះចាប់តាំងពីខែមីនាឆ្នាំ ២០២០ ហើយដំណាក់កាលទី ២ នឹងត្រូវអនុវត្តដោយក្រសួងយុត្តិធម៌ សហការជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ចាប់ពីខែកក្កដាឆ្នាំ ២០២១ ដល់ខែមីនាឆ្នាំ ២០២៣។

លោកស្រី Naomi Kitahara តំណាង UNFPA ប្រចាំនៅប្រទេសវៀតណាមបានសម្តែងនូវជំនឿថា ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដែលដំណើរការបានល្អ នឹងរួមចំណែកធានាដល់សិទ្ធិសង្គមរបស់បុគ្គលម្នាក់ៗ រួមទាំងសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព ទទួលមរតក សិទ្ធិបោះឆ្នោតនិងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top