• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNESCO បោះឆ្នោតជ្រើសរើសវៀតណាមជាអនុប្រធានមហាសន្និបាតនៃអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី

ក្នុងតួនាទីប្រតិបត្តិ ការ វៀតណាមនឹងចូលរួមដោយផ្ទាល់ក្នុងដំណើរការកសាង និងអនុម័តលើការ សម្រេចចិត្តសំខាន់ៗរបស់អង្គការ UNESCO ស្តីពីវប្បធម៌ រួមចំណែកបន្ថែមទៀតដល់ការកែលម្អនិងអនុវត្តគោលដៅនៃអនុសញ្ញាឆ្នាំ ២០០៣។
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ និងគណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំ។ (រូបថត៖ VOV)

កាលពីថ្ងៃទី ១១ ខែមិថុនា នៅទីស្នាក់ការនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) នៅទីក្រុងប៉ារីស (ប្រទេសបារាំង) សម័យប្រជុំលើកទី ១០ នៃមហាសន្និបាតអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌ វប្បធម៌ (អនុសញ្ញាឆ្នាំ ២០០៣) បានបើកជាផ្លូវការ ដោយមានការចូលរួមពីប្រទេស ជាសមាជិកចំនួន ១៨៣ និងអ្នកសង្កេតការណ៍ជាង ១០០នាក់។
នៅក្នុងសម័យបើក ប្រទេសសមាជិកបានជឿទុកចិត្តបោះឆ្នោតជ្រើសរើសវៀត ណាមជាអនុប្រធានមហាសន្និបាតនៃអនុសញ្ញាឆ្នាំ២០០៣។ អនុរដ្ឋមន្ត្រីក្រសួងការបរ ទេស និងជាប្រធានគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកអង្គការយូណេស្កូ លោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះជាថ្មីម្តងទៀតបានបង្ហាញឲ្យ ឃើញ នូវឋានៈនិងកិត្យានុភាពកាន់តែកើនឡើងៗរបស់វៀតណាម ក៏ដូចជាការគាំទ្រ និងការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះតួនាទី និងសមត្ថភាពប្រតិបត្តិការ របស់វៀតណាមក្នុងស្ថាប័នពហុភាគីលើសកលនានា ជាពិសេសការទទួលស្គាល់ ចំពោះការរួមចំណែករបស់វៀតណាមក្នុងការអភិរក្ស ថែរក្សា និងលើកកំពស់តម្លៃ បេតិកភណ្ឌអរូបីនៅទាំងក្នុងប្រទេសនិងលើពិភពលោកផងដែរ។ ក្នុងតួនាទីប្រតិបត្តិ ការ វៀតណាមនឹងចូលរួមដោយផ្ទាល់ក្នុងដំណើរការកសាង និងអនុម័តលើការ សម្រេចចិត្តសំខាន់ៗរបស់អង្គការ UNESCO ស្តីពីវប្បធម៌ រួមចំណែកបន្ថែមទៀតដល់ការកែលម្អនិងអនុវត្តគោលដៅនៃអនុសញ្ញាឆ្នាំ ២០០៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top