ដោយវាយតំលៃខ្ពស់ចំពោះចក្ខុវិស័យ និងគោលនយោបាយមានលក្ខណៈទម្លុះទម្លាយ អគ្គលេខាធិការរងអ.ស.ប លោក Amandeep Singh Gill បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមនិងចាប់យកឱកាសដើម្បីសម្រេចបាននូវវឌ្ឍនភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត នវានុវត្តន៍ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងធានាសន្តិសុខតាមអ៊ីនធឺណិត រួមទាំងការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ជាពិសេស សហគ្រាសបច្ចេកវិទ្យាធំៗដូចជា Viettel FPT VinAI។ លោក Amandeep Singh Gill បានអះអាងថា វៀតណាមមិនត្រឹមតែជាគំរូសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងមានសក្ដានុពលដើម្បីក្លាយជាប៉ូលសហប្រតិបត្តិការដ៏សំខាន់ដើម្បីជួយលើកកំពស់សមត្ថភាព AI សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទៀតផង; សង្ឃឹមថា វៀតណាមនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងយន្តការដូចជាក្រុមអ្នកជំនាញវិទ្យាសាស្ត្រ និងកិច្ចសន្ទនាស្តីពីអភិបាលកិច្ច AI របស់អ.ស.ប។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang បានអះអាងថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាជម្រើសយុទ្ធសាស្ត្រដើម្បីសម្រេចបានកំណើនពីរខ្ទង់នាប៉ុន្មានឆ្នាំខាងមុខ សំដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ ឯកអគ្គរដ្ឋទូតក៏បានអះអាងថា វៀតណាមបានត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់តួនាទីរបស់ខ្លួននិងរួមចំណែកយ៉ាងសកម្មថែមទៀតចំពោះព្រឹត្តិការណ៍សំខាន់ៗ និងដំណើរការពិភាក្សារបស់អ.ស.ប ស្តីពីបរិវត្តកម្មឌីជីថល និងអភិបាលកិច្ច AI៕