• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UN បញ្ចប់បេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី

កាលពីថ្ងៃទី ៣០ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបោះឆ្នោតជាឯកច្ឆ័ន្ទលើដំណោះស្រាយមួយដើម្បីបញ្ចប់ជាបន្ទាន់នូវបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសម៉ាលី (MINUSMA) ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៣មក ដើម្បីការពារការកាន់កាប់របស់កម្លាំងជីហាដ(Jihad)។
នាយទាហាននៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី ដើរល្បាតក្នុងក្រុង Konna ប្រទេសម៉ាលី។ រូបថត៖ AFP/VNA

 

ការបោះឆ្នោតនេះប្រព្រឹត្តិទៅពីរសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសម៉ាលី លោក Abdoulaye Diop បានធ្វើឲ្យក្រុមប្រឹក្សាសន្តិសុខមានការភ្ញាក់ផ្អើលដោយហៅបេសកកម្មរបស់អង្គការសហប្រជាជាតិជា «ការបរាជ័យ» ហើយបានអំពាវនាវឲ្យបញ្ចប់បេសកកម្មនេះជាបន្ទាន់។ ទំនាក់ទំនងរបស់ម៉ាលីជាមួយអង្គការសហប្រជាជាតិបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២០ ដែលបាននាំរបបយោធាឡើងកាន់អំណាច។ របបនេះក៏បានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយបារាំងផងដែរ។ យោងតាមទម្លាប់របស់អង្គការសហប្រជាជាតិ បេសកកម្មរក្សាសន្តិភាពត្រូវមានការយល់ព្រមពីប្រទេសម្ចាស់ផ្ទះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top