• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Thua Thien-Hue៖ ពិធីបុណ្យផ្កាឈូក- ជម្រុញវិស័យទេសចរណ៍ Hue

នាយប់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ នៅទីក្រុង Hue មន្ទីទេសចរណ៍ខេត្ត Thua Thien – Hue បានបើកពិធីបុណ្យផ្កាឈូកឆ្នាំ២០១៨ ដែលវៀតណាមហៅថា បុណ្យ Sen ក្រោមប្រធានបទ “រឿងនិទានអំពីផ្កាមួយប្រភេទ”។

ការសម្តែងសិល្បៈក្នុងពិធីបុណ្យ Sen

ពិធីបុណ្យ Sen នេះរួមមានកម្មវិធីចំនួន ៤ នោះគឺ៖  សម្រស់ផ្កាឈូក រស់ជាតិផ្កាឈូក ព័ណ៌ផ្កាឈូកនិងលក្ខណៈពិសេសរបស់ផ្កាឈូក។ លោក Le Huu Minh នាយកស្តីទីមន្ទីទេសចរណ៍ខេត្ត Thua Thien – Hue បានឲ្យដឹងថា៖

“ផ្កាឈូកជាផ្កាតំណាងជាតិរបស់វៀតណាម តាមនោះ ផ្កាឈូកមិនត្រឹមតែមានតម្លៃវប្បធម៌សម្រាប់ជាតិប៉ុណ្ណោះទេ ថែមទាំងក្នុងជីវភាពរស់នៅ ផ្កានេះមានការជិតស្និទ្ធជាមួយជីវភាពរស់នៅពីម្ហូបអាហារ ដល់ស្ថាប័ត្យកម្ម។
ដោយសារគំនិត យើងខ្ញុំបានរៀបចំពិធីបុណ្យផ្កាឈូក ហើយពីជោគជ័យនៃពិធីបុណ្យនេះ យើងខ្ញុំនឹងរៀបចំពិធីបុណ្យនេះតាមទ្រង់ទ្រាយធំជាងសម្រាប់ឆ្នាំបន្តបន្ទាប់។ ពោលគឺមិនត្រឹមតែនៅតំបន់មានផ្កាឈូករបស់ខេត្ត Thua Thien – Hue ប៉ុណ្ណោះទេ ថែមទាំងតាមតំបន់នានាទូទាំងប្រទេស ដើម្បីប្រែព្រឹត្តិការណ៍នេះឲ្យក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

សារទូរលេខនិងលិខិតអបអរសាទរជូនចំពោះថ្នាក់ដឹកនាំកំពូលរបស់វៀតណាម

ក្នុងឱកាសដែលសមមិត្ត តូ ឡឹម អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ; សមមិត្ត ឡេ មិញហ៊ុង ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី; សមមិត្ត ជិន ថាញ់មិន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា ថ្នាក់ដឹកនាំនៃប្រទេសឡាវ ចិន កម្ពុជា គុយបា រុស្ស៊ី និងឥណ្ឌា បានផ្ញើសារទូរលេខនិងលិខិតអបអរសាទរ។

Top