ព័ត៌មាន
Techfest Hai Phong ២០២៣៖ ណែនាំអំពីបច្ចេកវិទ្យា និងដំណោះស្រាយនវានុវត្តន៍ជិត ៥០០ ពីប្រទេសចំនួន ៦
Techfest Hai Phong ២០២៣
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ខែកញ្ញា ដោយមានព្រឹត្តិការណ៍
សកម្មភាពមួយចំនួន ដូចជា៖ ការតភ្ជាប់រវាងអង្គភាពអាជីវកម្មច្នៃប្រឌិតវៀតណាម
និងកូរ៉េខាងត្បូង; សិក្ខាសាលា “តភ្ជាប់រវាង Starup ជាមួយមូលនិធិ និងវិនិយោគិន”; សិក្ខាសាលា “តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ទីក្រុង
Hai
Phong ជាមួយអន្តរជាតិ”; ប្រកាសអំពីសន្ទស្សន៍ ISO ១៨០៩១:២០២០
ដែលសាកពិសោធន៍នៅ Hai Phong...។ លើសពីនេះ កម្មវិធីនេះក៏បង្ហាញស្តង់ជាង
៥០ ដោយណែនាំផលិតផល OCOP និងផលិតផលប្រចាំតំបន់...។ លោក Hoang
Minh Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong
បានឲ្យដឹងថា៖ “Techfest Hai Phong ២០២៣ ត្រូវបានរំពឹងថា
នឹងជំរុញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាឌីជីថល កសិកម្មស្វ័យ
ប្រវត្តិកម្ម ទេសចរណ៍ និងម្ហូប; ការបង្កើតវេទិកាពាណិជ្ជកម្មតាមអ៊ីនធឺណិតថ្មី
និងគំរូអាជីវកម្ម ដើម្បីគាំទ្រដល់ការចូលប្រើប្រាស់ទីផ្សារ បង្កើតលក្ខណៈលោតផ្លោះ
ក្នុងការធ្វើពាណិជ្ជកម្មផលិតផលប្រចាំតំបន់របស់ទីក្រុង”។
ក្នុងក្របខ័ណ្ឌនៃ
Techfest
Hai Phong ២០២៣ គណៈកម្មាធិការរៀបចំបានប្រគល់រង្វាន់នៃការប្រឡង “ស្វែងរកទេពកោសល្យចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅ
Hai
Phong ២០២៣” ។ មានរង្វាន់ចំនួន ១០ ក្នុងនោះ រង្វាន់លេខ
១បានទៅគម្រោងកម្មវិធី Kikai Factory៕