• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Soc Trang រៀបចំបុណ្យតេតកងទ័ព - ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ២០២៤

នេះជាឆ្នាំដំបូងដែលខេត្ត Soc Trang រៀបចំបុណ្យតេតកងទ័ព-ប្រជាជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិខ្មែរ។
សកម្មភាពជូនអំណោយដល់ជនរួមជាតិខ្មែរ (រូបថត៖ VOV)

បុណ្យតេតកងទ័ព - ប្រជាជនអំណរបុណ្យចូលឆ្នាំថ្មី ២០២៤ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១២ មេសា នៅសង្កាត់ Vinh Phuoc ក្រុង Vinh Chau ខេត្ត Soc Trang ។ នេះជាឆ្នាំដំបូងដែលខេត្ត Soc Trang រៀបចំបុណ្យតេតកងទ័ព-ប្រជាជន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីរបស់បងប្អូនជនរួមជាតិខ្មែរ។ ពិធីបុណ្យតេតកងទ័ព-ប្រជាជននៅសង្កាត់ Vinh Phuoc នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ១៤ មេសា ដោយមានសកម្មភាពដូចជា៖ សាងសង់ផ្ទះ “មហាសាមគ្គី” ពិនិត្យសុខភាពនិងផ្ដល់ថ្នាំសង្កូវ; ផ្តល់អំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងនៅខ្សែបន្ទាត់ក្រីក្រ ផ្តល់អាហារូបករណ៍ និងកង់ដល់សិស្ស; រៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា និងល្បែងប្រជាប្រិយជាច្រើន។ លោកវរសេនីយ៍ឯកបម្រុង Dang Thanh Nhan អនុប្រធានផ្នែកនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Soc Trang បានឲ្យដឹងថា៖

“នេះគឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកកសាងជំនឿទុកចិត្តក្នុងចំណោមប្រជាជន បង្កើតចំណងសាមគ្គីភាពរវាងជនរួមជាតិជាភាតរៈដែលរស់នៅក្នុងភូមិសាស្ត្រខេត្ត Soc Trang និយាយរួម និងសង្កាត់ Vinh Phuoc ទីរួមស្រុក Vinh Chau និយាយដោយឡែក។ តាមនោះ ជួយប្រជាជនយល់ដឹងពីអត្ថន័យនៃបុណ្យតេតកងទ័ព និងប្រជាជនផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

ជនស៊ីវិលប៉ាឡេស្ទីនបាន​ស្លាប់ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារនៅតំបន់ហ្គាហ្សា

យោងតាមអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមផ្លូវអាកាស និងការបាញ់រះរបស់អ៊ីស្រាអែលនាថ្ងៃទី ១០ ខែកុម្ភៈ បានបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីនចំនួន ៥នាក់បានស្លាប់។

Top