• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Sea Games ៣២៖ U២២វៀតណាម ឈ្នះការប្រកួតបើកឆាក

ដោយបានយកឈ្នះលើក្រុម U២២ ឡាវ ២-០ ក្នុងការប្រកួតនាយប់ថ្ងៃ ៣០ ខែមេសា ក្រុម U២២ វៀតណាម បានរក្សាចំណាត់ថ្នាក់លេខ ២ ជាបណ្ដោះអាសន្នក្នុងពូល B នៃព្រឹត្តិការណ៍កីឡាបាល់ទាត់បុរស SEA Games ៣២។
U២២ វៀតណាម បានរក្សាចំណាត់ថ្នាក់លេខ ២ ជាបណ្ដោះអាសន្នក្នុងពូល B នៃព្រឹត្តិការណ៍កីឡាបាល់ទាត់បុរស SEA Games ៣២។ រូបថត៖ VNA

នៅនាទីទី២ នៅកីឡដ្ឋាន Prince ក្នុងទីក្រុងភ្នំពេញ (កម្ពុជា) ម្ចាស់ជើងឯកស៊ីហ្គេម បានបើកការស៊ុតបញ្ចូលទី ពេលដែលកីឡាករ Nguyen Thanh Nhan បញ្ជូនបាល់ពីស្តាំទៅឲ្យ Nguyen Van Tung បុកតែតបាល់បញ្ចូលទី។

នាទី ៩០+២ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Khuat Van Khang កីឡាករ Nguyen Quoc Viet បានគប់បាល់យ៉ាងស្អាត បង្កើនពិន្ទុដល់ ២-០ សម្រាប់ U២២ វៀតណាម។ ជាមួយនឹងលទ្ធផលនេះ U២២ វៀតណាម ឈរនៅលេខរៀងទី ២ បណ្តោះអាសន្នក្នុងពូល B ដោយមាន ៣ ពិន្ទុ គ្រាប់បាល់ខុសគ្នា +២ដូចថៃដែរ ប៉ុន្តែតាមពីក្រោយដោយសារចំនួនគ្រាប់តិចជាង (២ ទល់ ៣)។ មុននោះ U២២ ថៃ បានយកឈ្នះយ៉ាងងាយ ៣-១ ទល់នឹង U២២ សិង្ហបុរី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

សហភាពអឺរ៉ុបផ្តល់ជំនួយមនុស្សធម៌ជាង ៧០០ លានដុល្លារសម្រាប់ស៊ីរី

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃទី ៩ ខែមករាថា សហភាពអឺរ៉ុបនឹងផ្តល់ជំនួយមនុស្សធម៌ប្រមាណ ៦២០ លានអឺរ៉ូ (៧២២ លានដុល្លារ) សម្រាប់ស៊ីរី ក្នុងដំណាក់កាល ២០២៦ - ២០២៧ ដើម្បីឧបត្ថម្ភប្រទេសមជ្ឈិមបូព៌ានេះស្ថាបនាឡើងវិញ បន្ទាប់ពីសង្គ្រាមស៊ីវិលអូសបន្លាយរយៈពេលជាងមួយទសវត្សរ៍។

Top