• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

S&P Global Ratings ប្រកាស​រក្សាចំណាត់ថ្នាក់​កិត្យានុភាព​ជាតិ​របស់​វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន

នាថ្ងៃទី ២១ ឧសភា ទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាព S&P Global Ratings (“ S&P”) បានប្រកាសរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិរបស់វៀតណាម ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍ពីស្ថិរភាពឡើងវិជ្ជមាន។

សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាមត្រូវបានទទួលស្គាល់ (រូបថត៖ VNA)


វៀតណាមគឺជាប្រទេសតែមួយគត់នៅលើពិភពលោកដែលត្រូវបានទីភ្នាក់ងាររៀបចំណាត់ថ្នាក់កិត្យានុភាពចំនួនបីរួមមាន៖ Moody's   S&P និង Fitchបានបង្កើនចំណាត់ថ្នាក់យថាទស្សន៍ឡើងវិជ្ជមាន។ យោងតាមការវាយតម្លៃរបស់ក្រសួងហិរញ្ញវត្ថុថា មូលដ្ឋាន ដែលទីភ្នាក់ងារ S&P បានសម្រេចចិត្តរក្សាចំណាត់ថ្នាក់កិត្យានុភាពជាតិ ហើយបង្កើនចំណាត់ថ្នាក់យថាទស្សន៍របស់វៀតណាមឡើងវិជ្ជមានគឺជាការទទួលស្គាល់សមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់វៀតណាមនិងកំណែទម្រង់ជាបន្តបន្ទាប់ក្នុងការតាក់តែង គោលនយោបាយក្នុង បរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ចសង្គម។ S&P បានវាយតម្លៃថា ក្រោយពីអត្រាកំណើន GDP ក្នុងឆ្នាំ ២០២០ ស្ថិតនៅក្នុងក្រុមខ្ពស់បំផុតនៅលើពិភពលោកនោះ វៀតណាមនឹងបន្ត រក្សាស្ថានភាពល្អ ដើម្បីស្ដារឡើងវិញយ៉ាងរឹងមាំ ក្នុងរយៈពេលពី ១ ទៅ ២ ឆ្នាំ ខាងមុខ ដោយផ្អែកលើដំណោះស្រាយប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រដ្ឋាភិបាល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ក្នុងប្រទេស ព្រមទាំងជាគោលដៅឈានមុខគេនៅអាស៊ីអាគ្នេយ៍អំពីការទាក់ទាញ FDI ហើយកំណើននាំចេញមានស្ថេរភាព ឋានៈកិច្ចការបរទេសយ៉ាងរឹងមាំផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្

វៀតណាមកោតសរសើរអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្

សន្និសីទនៃបណ្តាប្រទេសសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (SPLOS) លើកទី៣៤ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Minh Vu បានចូលរួមសន្និសីទនេះ។

Top