• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Quang Ninh និង Can Tho ទទួលអ្នកដំណើរមកពីកូរ៉េខាងត្បូង


 យន្តហោះដឹកអ្នកដំណើរនិងទេសចរណ៍ពីកូរ៉េខាងត្បូងចុះចតនៅព្រលានយន្តហោះ Van Don (រូបថត៖ VOV) 
 

នារសៀល​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ យន្តហោះនៃក្រុមហ៊ុន Vietjet Air បានដឹក ពលរដ្ឋវៀត​ណាម​និង​ភ្ញៀវទេសចរ​ ពីកូរ៉េខាងត្បូងចុះចតនៅព្រលាន យន្តហោះ Van Don ខេត្ត Quang Ninh។ អ្នក​ដំណើរ​ទាំង​អស់​សុទ្ធ​តែ​មាន សុខភាព ស្មារតីល្អ ហើយត្រូវបានដឹកជញ្ជូនទៅមូលដ្ឋានដាក់ដាច់ដោយឡែកក្នុង រយៈពេល១៤ថ្ងៃតាម​ការកំណត់។
 
មុន​នោះ ដើម្បីត្រៀមរៀបចំទទួលជើងហោះហើរដឹកពលរដ្ឋនិងភ្ញៀវ ទេសចរ​បរទេស​មកពី​កូរ៉េខាង​ត្បូង​តាម​ការបញ្ជា​ដឹក​នាំរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានបើកកិច្ច​ប្រជុំ​ ពិភាក្សាអំពីវិធីទទួលស្វាគមន៍ បង្ការជំងឺ Covid-19 ចំពោះជើងហោះហើរ ដែល​ចុះចត​នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ Van Don។ លោក Dang Huy Hau អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh​ បាន ឲ្យដឹងថា៖
 
 “សមត្ថកិច្ច​ផ្នែកចរាចរណ៍ដឹកជញ្ជូន សហការជាមួយនគរបាលនិងអង្គ ភាពពាក់ព័ន្ធនានា អនុវត្ត​វិធាន​ការធានា​សុវត្ថិភាពចរាចរណ៍។ ចំណែកឯអង្គភាពសុខាភិបាលនិង​អង្គភាព​មូលដ្ឋាន​បាន​ត្រៀម​ខ្លួន​ជាស្រេច​ទទួល​ស្វាគម​ន៍និងរៀបចំទីស្នាក់នៅ”។  
 
នារសៀលថ្ងៃ​ដដែល ព្រលានយន្តហោះ Can Tho ក៏ទទួលជើងហោះ ហើរ៣ជើងដែលដឹកអ្នកដំណើរចំនួន៦១៨នាក់ ក្នុងនោះ​មាន៨៥នាក់មកពី តំបន់កើតជំងឺនៅកូរ៉េខាងត្បូង (ទីក្រុង Daegu និងខេត្ត Gyeongsang)។ អ្នក ដំណើរ​ទាំងអស់ ត្រូវបានដាក់ដាច់ដោយឡែកនៅ​សាលាយោធាទីក្រុង Can Th​o៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top