• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Oscar ឆ្នាំ​២០២២​: “CODA” ដណ្ដើម​​ពាន​រង្វាន់​ “រូបភាពឆ្នើម​បំផុត​”

ពិធីប្រគល់ពានរង្វាន់ Oscar ឆ្នាំ ២០២២ បានផ្តល់កិត្តិយសដល់ខ្សែភាពយន្ត "CODA" (ចង្វាក់ បេះដូង) គឺជា "រូបភាពឆ្នើមបំផុត"។
  ពិធីប្រគល់ពានរង្វាន់ Oscar ឆ្នាំ២០២២ បានផ្តល់កិត្តិយសដល់ខ្សែភាពយន្ត CODA ជា "រូបភាពឆ្នើមបំផុត" (ប្រភប៖ today.com)  

ខ្សែភាពយន្តបែបមនោសញ្ចេតនា/ផ្លូវចិត្តនេះ មានខ្លឹមសារជុំវិញគ្រួសារថ្លង់មួយ តួអង្គឯកគឺកូនស្រី Ruby Rossi (Emilia Jones) ដែលកើតមកនិងមានសមត្ថភាពផ្ទៀងស្តាប់ដូចមនុស្សធម្មតា ហើយនាងបានក្លាយជា "អ្នកបកប្រែ" សម្រាប់ឪពុកម្តាយរបស់ខ្លួន។

ពិធីប្រគល់ពានរង្វាន់ Oscar ឆ្នាំ ២០២២ បានដាក់ឈ្មោះអ្នកដឹកនាំរឿង Jane Campion ក្នុងខ្សែភាពយន្ត "The Power of the Dog" គឺជា "អ្នកដឹកនាំរឿងឆ្នើមបំផុត" ។ លោកស្រីគឺជាផលិតករភាពយន្តស្ត្រីដំបូងគេ ដែលឈ្នះពានរង្វាន់ Oscar ដ៏មានកិត្យានុភាពនេះពីរដង ហើយកាលពីមុនគឺខ្សៃភាពយន្ត "The Piano" (១៩៩៣)។

ខ្សែភាពយន្ត "Summer of Soul" បានឈ្នះពានរង្វាន់ "ភាពយន្ដឯកសារឆ្នើមបំផុត"។ ខ្សែភាពយន្តរបស់អ្នកដឹកនាំរឿង Ahmir Thompson មានខ្លឹមសារជុំវិញពិធីបុណ្យវប្បធម៌ Harlem ឆ្នាំ១៩៦៩ សំដៅលើកដំកើងសហគមជនអាហ្រ្វិកនៅអាមេរិក។ ពានរង្វាន់នេះក៏បានគូសសញ្ញាពីលើកទីមួយដែលលោក Ahmir Thompson ត្រូវបានគេដាក់ឈ្មោះនិងឈ្នះពានរង្វាន់ Oscar។

តារាសម្តែង Will Smith បានទទួលបានរូបសំណាក Oscar ដំបូងបង្អស់ក្នុងអាជីពរបស់ខ្លួន។ លោកបានឈ្នះពានរង្វាន់ "តារាសម្ដែងប្រុសឆ្នើមបំផុត" សម្រាប់តួឯកក្នុងខ្សែភាពយន្ត " King Richard "។ ពានរង្វាន់ "តារាសម្ដែងស្រី្តឆ្នើមបំផុត" បានទៅលើតារាសម្តែង Jessica Chastain សម្រាប់ការសម្ដែងដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី នៅក្នុងខ្សែភាពយន្ត "The Eyes of Tammy Faye" ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top