• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

OPEC បន្តកាត់បន្ថយការព្យាករតម្រូវការប្រេងរ៉ែសកលលោក ដោយ​សារជំងឺ​រាតត្បាត Covid -19

OPEC បានព្យាករណ៍ថាតម្រូវការប្រេងរ៉ែនឹងថយចុះប្រមាណ ៦,៩ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺ ៦,៩ ភាគរយក្នុងឆ្នាំ ២០២០ ខណៈពេលដែល កាលពីខែមុន OPEC បានព្យាករណ៍ថា តម្រូវការប្រែងរ៉ែនឹងកើនឡើងប្រមាណ ៦០.០០០ បារ៉ែលក្នុងមួយថ្ងៃ។

ស្ថានីយ៍ប្រេងឥន្ធនៈមួយនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្ស៊ិកថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN)


អង្គការបណ្ដាប្រទេសនាំចេញប្រែងរ៉ែ  (OPEC) បន្តកាត់បន្ថយការព្យាករណ៍តម្រូវការប្រេងរ៉ែសកលលោកឆ្នាំ ២០២០ ដោយសារវិបត្តិប្រវត្តិសាស្ត្រ ដែលជំងឺរាតត្បាត Covid -19 បានបណ្ដាលឡើង ព្រមទាំងបានឲ្យដឹងថា កិច្ចព្រមព្រៀងកាត់បន្ថយបរិមាណនាពេលកន្លងទៅនៅមិនទាន់ជាលើកចុងក្រោយឡើយ។

ក្នុងរបាយការណ៍ប្រចាំខែ OPEC បានព្យាករណ៍ថាតម្រូវការប្រេងរ៉ែនឹងថយចុះប្រមាណ ៦,៩ លានបារ៉ែល ក្នុងមួយថ្ងៃពោលគឺ ៦,៩ ភាគរយក្នុងឆ្នាំ ២០២០ ខណៈពេលដែល កាលពីខែមុន OPEC បានព្យាករណ៍ថា តម្រូវការប្រែងរ៉ែនឹងកើនឡើងប្រមាណ ៦០.០០០ បារ៉ែលក្នុងមួយថ្ងៃ។ ក្នុងខែមេសា OPEC ព្យាករថាតម្រូវការនឹងធ្លាក់ចុះយ៉ាងគំហុកពោលគឺ ២០ លានបារ៉ែលក្នុងមួយថ្ងៃ។ ទោះយ៉ាងណាក៏ដោយ ការព្យាករណ៍នេះមិនធ្ងន់ធ្ងរដូចទៅនឹងការព្យាករណ៍ដែលត្រូវបាន ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននាំចេញឡើយ ពោលគឺ តម្រូវការប្រែងរ៉ែក្នុងខែមេសានឹងធ្លាក់ចុះ ២៩ លានបារ៉ែល / ថ្ងៃហើយ នឹងថយចុះ ៩,៣ លានបារ៉ែល។ / ថ្ងៃក្នុងឆ្នាំ ២០២០ ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top