• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ninh Binh ជាប់ក្នុងបញ្ជីគោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតទាំង១០លើពិភពលោកក្នុងឆ្នាំ២០២៣

Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេស វៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។
ទេសភាពរដូវមាសនៅ Ninh Binh។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ គេហទំព័រកក់បន្ទប់ដ៏ល្បីល្បាញលើពិភពលោក Booking.com បានប្រកាសជម្រើសកំពូលទាំង ១០ នៃ "គោលដៅទេសចរណ៍រួសរាយរាក់ទាក់បំផុតលើពិភពលោកឆ្នាំ ២០២៣" ដោយផ្អែកលើការវាយតម្លៃចំនួនជាង ២៤០ លាន ដែលបានផ្ទៀងផ្ទាត់ពីអតិថិជននៃគេហទំព័រនេះ។ ក្នុងបញ្ជីនេះ ខេត្ត Ninh Binh របស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៧។

យោងតាមការឧទ្ទេសនាមរបស់ Booking.com ថា Ninh Binh គឺជារាជធានីនៃប្រទេសវៀតណាមក្នុងសតវត្សទី ១០ ដែលត្រូវបានគេស្គាល់ដល់ជាមួយនឹងរមណីយដ្ឋាននិងបេតិកភណ្ឌជាច្រើនដូចជា៖ តំបន់បេតិកភណ្ឌពិភពលោក Trang An ជីវមណ្ឌលបម្រុងនិងសមុទ្រ Kim Son - Con Noi និងតំបន់ Ramsar ពិភពលោក - ត្រពាំង Van Long ជាដើម។ Ninh Binh ត្រូវបានគេប្រៀបប្រដូចនឹងប្រទេសវៀតណាមតូចមួយ ដោយមានទេសភាពសម្បូរបែបនៃព្រៃភ្នំ ទន្លេ សមុទ្រ តំបន់បម្រុងធម្មជាតិ សួនច្បារជាតិ ជីវមណ្ឌលបម្រុងពិភពលោក តំបន់ទេសចរណ៍ជាតិ និងបេតិកភណ្ឌវប្បធម៌ពិភពលោក។ Ninh Binh ក៏ត្រូវបានជ្រើសរើសជាទីតាំងថតភាពយន្ត Hollywood ដ៏ល្បីៗមួយចំនួនដូចជា៖ "Pan and Neverland", "The Quiet American", "Kong: Skull Island" ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយលេខាគណៈកម្មាធិការបក្សតំបន់ស្វ័យត Guangxi ប្រទេសចិន

នារសៀលថ្ងៃទី ៣១ មីនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិនដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

Top