• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

National Geographic ណែនាំទីមកដល់ប្រវត្តិសាស្ត្រក្នុងតំបន់ទាំងបី នាឱកាសបុណ្យជាតិ

នាពេលថ្មីៗនេះ ទស្សនាវដ្ដី National Geographic បានណែនាំទីមកដល់ទេសចរណ៍ចំនួន ៨ កន្លែង នៅខេត្ត ក្រុងជាអាទិ៍ រដ្ឋធានីហាណូយ ទីក្រុងហូជីមិញ ខេត្ត Quang Tri និង ខេត្ត Quang Ngai សម្រាប់ភ្ញៀវទេសចរអន្តរជាតិក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិ វៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញា ២០២៥)។

ក្នុងឱកាសទិវាបុណ្យជាតិ ទីក្រុងហាណូយនឹងរៀបចំព្យុហយាត្រាយោធាឆ្លងកាត់ទីលាន Ba Dinh និងផ្លូវជាច្រើននាព្រឹកថ្ងៃទី ២ កញ្ញា (រូបភាព៖ VNA)

នៅទីក្រុងហាណូយ ទីមកដល់ពីរកន្លែងដែលទស្សនាវដ្តីនេះណែនាំគឺ ពន្ធនាគារ Hoa Lo និងសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ តាមបណ្តោយប្រទេសជាតិ ពេលមកដល់ខេត្ត Quang Tri ភ្ញៀវទេសចរណ៍អាចទៅទស្សនាកន្លែងពីរដែលផ្សាភ្ជាប់នឹងការតស៊ូប្រយុទ្ធ ដណ្តើមឯករាជ្យរបស់ប្រជាជាតិវៀតណាមគឺផ្លូវរូងក្រោមដី Vinh Moc និងត្រើយពីរ Hien Luong - Ben Hai។ នៅទីក្រុង Quang Ngai, ទស្សនាវដ្តី National Geographic បានលើកឡើងអំពីតំបន់ My Son។ នៅទីក្រុងហូជីមិញ គោលដៅប្រវត្តិសាស្ត្រចំនួនបីដែលមិនអាចរំលងបានក្នុងឱកាសនេះគឺ សារមន្ទីរសំណល់សង្រ្គាម វិមានឯករាជ្យ និងផ្លូវរូងក្រោមដី Cu Chi។ រាល់គោលដៅដែលបាន National Geographic ណែនាំគឺជាកន្លែងដែលបានផ្សារភ្ជាប់ជាមួយនឹងវីរភាពនៃការតស៊ូរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីការពារសន្តិភាព និងឯករាជ្យសម្រាប់ប្រជាជាតិ។

National Geographic ក៏បានឱ្យដឹងដែរថា ក្នុងទិវាបុណ្យបុណ្យជាតិនេះ នៅទីក្រុងហាណូយនឹងមានសកម្មភាពដ៏មានអត្ថន័យជាច្រើន រួមទាំងការដង្ហែក្បួន ព្យុហយាត្រាដើរកាត់ទីលាន Ba Dinh និងវិថីជាច្រើននៅព្រឹកថ្ងៃទី ២ ខែកញ្ញា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ ​រក្សាពាក្យ​ស្បថ​ឯករាជ្យ

អនុវត្ត​បច្ចេកវិជ្ជា​ការពិតនិមិត្ត​បន្ថែម​នៅ​ក្នុង​ការ​តាំង​ពិព័រណ៌ “​រក្សាពាក្យ​ស្បថ​ឯករាជ្យ”

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាប្រកបដោយជោគជ័យ និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា នារសៀលថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ សារមន្ទីរ​ប្រវត្តិសាស្ត្រយោធាវៀតណាមបានបើកការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”។

Top