• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

MERCOSUR និង EU បានបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង FTA


 MERCOSUR និង EU បានបញ្ចប់កិច្ចចរចាលើកិច្ចព្រមព្រៀង FTA
 

 នាថ្ងៃទី២៨ ​ខែមិថុនា ឆ្នាំ​២០១៩ ប្លុកទីផ្សាររួមអាមេរិក​ខាងត្បូង (MERCOSUR) រួមមានប្រទេស​ប្រេស៊ីល អាហ្សង់​ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ បានឯកភាពគ្នាជាមួយ​សហភាព​អឺរ៉ុប​លើសេចក្តី​ព្រាង​នៃកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី (FTA) តាមរយៈនោះបានបញ្ចប់ដំណើរការ​ចរចារ​ឆ្ពោះទៅចុះ​ហត្ថលេខា​ឯកសារ​ដ៏សំខាន់​នេះផង​ដែរ​។

នេះគឺ​ជាព្រឹត្តការណ៍មួយជាប្រវត្តិសាស្ត្រន៍ និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតនៅលើពិភពលោក ដែល​មាន​ដំណើរការចរចារអូសបន្លាយរយៈពេលជិត ២៩ ឆ្នាំ ដោយមានជុំចរចាចំនួន ៣៩ ផងដែរ។ បន្ទាប់​ពីត្រូវ​បាន​ចុះហត្ថលេខាជាផ្លូវការ ​កិច្ចព្រមព្រៀង FTA​ នឹងជួយ​ឲ្យទំនិញ​របស់​ភាគី​ទាំង​ពីរ​បាន​ឈាន​ចូល​ទៅក្នុង​ទីផ្សារ​ដ៏ធំមួយ ដែលមានចំនួនប្រជា​ជន ៨០០ លាននាក់ និងស្រូបយ​ក ១/៤ នៃផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) នៅលើពិភពលោក​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top