Mailta មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមលើច្រើនវិស័យ(TTXVN)
នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីតាលី និងសាធារណរដ្ឋMailta លោក Cao Chinh Thien បានជូនសារតាំង ចំពោះប្រធានាធិបតីMailta លោកស្រី Marie Louise Coleiro Preca នៅទីក្រុង Valetta (Mailta)។ នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីជូនសារតាំងនេះ ឯកអគ្គរដ្ឋទូត Cao Chinh Thien បានជូនដំណឹង ចំពោះប្រធានាធិបតីMailta លោកស្រី Marie Louise Coleiro Preca អំពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងធ្វើសមាហរណកម្មអន្តរជាតិ ដែលវៀតណាមទទួលបានក្នុងរយៈពេលកន្លងទៅ ក៏ដូចជាគោលដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ នាពេលខាងមុខនេះ។ ឯកអគ្គរដ្ឋទូត Cao Chinh Thien ក៏បានស្នើរដ្ឋាភិបាល Mailta ជួយឧបត្ថម្ភផ្តល់អាហារូបករបណ្ដុះបណ្ដាលសំរាប់និស្សិតវៀតណាមនៅMailta។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូតក៏បានចាត់ទុកថា៖ប្រទេសទាំងពីរត្រូវជំរុញខ្លាំងការងារផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់នាពេលខាងមុខនេះ។
រីឯ ប្រធានាធិតបីលោកស្រី Marie Louise Coleiro Preca បានអះអាងថា៖ បណ្ដាស្ថាប័នរបស់ Mailta នឹងជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្ត ដើម្បីឯកអគ្គរដ្ឋទូត Cao Chinh Thien បំពេញល្អរាល់ផែនការសហប្រិតបត្តិការទ្វេភាគី នាពេលខាងមុខនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម