• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IOC ប្តេជ្ញាចិត្តរៀបចំអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ប្រកបដោយជោគជ័យ

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរៀបចំមហោស្រពកីឡារដូវក្ដៅ ប្រកបដោយជោគជ័យ ទោះបីជាតំបន់ជាច្រើននៅជប៉ុនកំពុងស្ថិតក្នុងស្ថានភាពអាសន្នដោយសារជំងឺកូវីដ ១៩ ក៏ដោយ។

និមិត្តរូបនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ - រូបថត៖ THX / VNA



នៅថ្ងៃទី២៤ ខែឧសភា លោក Thomas Bach បានអះអាងថា អត្តពលិកទាំងអស់អាចប្រែក្លាយក្ដីសុបិនអូឡាំពិកឲ្យក្លាយជាការពិតជាក់ស្ដែង។ អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៣ ខែកក្ដាដា ដល់ថ្ងៃទី ៨ ខែសីហា ខណៈពេលដែល ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា។ គណៈចាត់តាំង រដ្ឋាភិបាលជប៉ុន អាជ្ញាធរទីក្រុងជប៉ុន IOC និង គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានសម្រេចមិនអនុញ្ញាតឱ្យអ្នកទស្សនាមកពីបរទេសឆ្លងចូលប្រទេសជប៉ុន ដើម្បីទស្សនាការប្រកួតនោះឡើយ។ តាមផែនការ មានអត្តពលិកប្រមាណ ១៥ ០០០ នាក់មកពីជុំវិញពិភពលោកនឹងចូលរួម ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០។ អត្តពលិកទាំងអស់នឹងត្រូវបានធ្វើតេស្តកូវីដ ១៩ ជារៀងរាល់ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top