• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF ព្យាករថាជំងឺរាតត្បាត Covid-19 នឹងនាំឱ្យមានឱនភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា ជម្ងឺរាតត្បាត Covid-19 នឹងបង្កឱ្យមានឱនភាពសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ ២០២០ ហើយអាចមានភាពអាក្រក់ជាងវិបត្តិហិរញ្ញវត្ថុកាលពី ១០ ឆ្នាំមុននោះទៀតផង។
 

ទីផ្សារមូលប័ត្រអាមេរិកបានធ្លាក់ចុះពិន្ទុជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ (រូបភាព៖ Reuters)


ទោះបីជា មានការព្យាករណ៍អំពីឱនភាពសេដ្ឋកិច្ចសកលលោក ក្នុងឆ្នាំ ២០២០ ក៏ដោយ ប៉ុន្តែ IMF បានជឿជាក់ថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ ២០២១ ខាងមុខនេះ។ នាយកប្រិតបត្តិ IMF លោក Kristalina Georgieva បានអបអរសារទរចំពោះសកម្មភាពសារពើពន្ធយ៉ាងខ្លាំងក្លានៃបណ្តាប្រទេស ដើម្បីជម្រុញប្រព័ន្ធសុខាភិបាលនិងការពារក្រុមហ៊ុននានា និងពលករដែលរង ផលប៉ះពាល់ដោយជំងឺរាតត្បាតនេះផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រធានធនាគារពិភពលោកលោក David Malpass បានឲ្យដឹងថាស្ថាប័ននេះអាចប្រើកញ្ចប់ទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១៥ ខែទៀត ដើម្បីជួយឲ្យប្រទេសអភិវឌ្ឍន៍ទប់ទល់និងស្តារឡើងវិញពីការរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត Covid-19 ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top