• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF មានសុទិដ្ឋិនិយមអំពីយថាទស្សន៍កំណើនរបស់សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលមធ្យម

មានសញ្ញាជាច្រើនអំពីការងើបឡើងវិញរបស់វៀតណាមនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ជាមួយនឹងវិធានការកំណែទម្រង់ វៀតណាមនឹងជំនះពុះពារលើឧបសគ្គក្នុងរយៈពេលខ្លី ហើយនឹងរក្សាបានសន្ទុះកំណើនក្នុងរយៈពេលមធ្យម។

អាស៊ីប៉ាស៊ីហ្វិកនៅតែជាចំណុចភ្លឺក្នុងរូបភាពសេដ្ឋកិច្ចពិភពលោកក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយបច្ចុប្បន្ននេះ។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃដូច្នេះ ក្នុងរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលបានចេញផ្សាយនាថ្ងៃទី ១៨ តុលា នៅសិង្ហបុរី។ យោងតាមការព្យាករណ៍របស់ IMF បានឲ្យដឹងថា កំណើន GDP របស់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះអាចសម្រេចបាន ៤,៦% កើនឡើងបើប្រៀបធៀបនឹង ៣,៩% កាលពីឆ្នាំមុន ហើយនឹងបន្តជាចំណុចភ្លឺបើប្រៀបធៀបនឹង កំណើនសេដ្ឋកិច្ចសកលដែលគ្រោងនឹងសម្រេចបាន ៣% ក្នុងឆ្នាំនេះ។

ចំពោះសេដ្ឋកិច្ចវៀតណាម ក្រុមអ្នកជំនាញ IMF បានរក្សាការព្យាករណ៍កំណើន GDP ,៧% សម្រាប់ឆ្នាំនេះ ប៉ុន្តែបានបង្ហាញសុទិដ្ឋិនិយមអំពីយថាទស្សន៍ក្នុងរយៈពេលមធ្យម ជាមួយនឹងការព្យាករណ៍កំណើន GDP ដែលសម្រេចបាន ៥,៨% នាឆ្នាំ ២០២៤  និង ៦,៩% នាឆ្នាំ ២០២៥ ព្រោះថា ការនាំចេញរបស់វៀតណាមរងផលប៉ះពាល់ជាច្រើនពីការធ្លាក់ចុះតម្រូវការខាងក្រៅនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Shanaka Peiris ប្រធានផ្នែកស្រាវជ្រាវតំបន់ចំណុះនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ IMF បានចាត់ទុកថា មានសញ្ញាជាច្រើនអំពីការងើបឡើងវិញរបស់វៀតណាមនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៣ ជាមួយនឹងវិធានការកំណែទម្រង់ វៀតណាមនឹងជំនះពុះពារលើឧបសគ្គក្នុងរយៈពេលខ្លី ហើយនឹងរក្សាបានសន្ទុះកំណើនក្នុងរយៈពេលមធ្យមផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top