IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍
នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Christine Lagarde អគ្គនាយិការមូលនិធិអន្តរជាតិ (IMF)ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានឧទ្ទេសនាមអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងបានអោយដឹងថា៖ វៀតណាមទទួលបានសមិទ្ធិផលសំខាន់ជាច្រើន លើគ្រប់វិស័យ តាមទិសស្ថិរភាព និងអភិវឌ្ឍន៍ចីរភាព ប្រសិទ្ធិភាព។ ក្នុងសភាពការធ្វើសមាហរណកម្មនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រីជឿជាក់ថា៖ ដោយមានការខំប្រឹងប្រែងរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភ ពីសហគមន៍អន្តរជាតិ ដែលក្នុងនោះមាន IMF វៀតណាមនឹងបន្តអភិវឌ្ឍន៍ អនុវត្តល្អរាល់គោលដៅដែលបានដាក់ចេញ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានសម្ដែងនូវគោលបំណងបន្ត ទទួលបានការជួយឧបត្ថម្ភពី IMF ផងដែរ។
រីឯ លោកស្រី Christine Lagarde បានអោយដឹងថា៖ក្រៅពីការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ IMF កំពុងឆ្ពោះទៅការជួយឧបត្ថម្ភវៀតណាម អំពីបច្ចេកទេស ការបណ្ដុះបណ្ដាល។ លោកស្រីបានសម្ដែងនូវការចាប់អារម្មណ៍ចំពោះលទ្ធផលនានា នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាម ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកស្រី Christine Lagarde ក៏បានអះអាងថា៖ IMF ជានិច្ចកាលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ជយយឧបត្ថម្ភវៀតណាម អនុវត្តគោលដៅអភិវឌ្ឍន៍នានា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម