• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

HSBC បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះឡើងដល់ ៧%

ក្រុមអ្នកជំនាញរបស់ធនាគារ HSBC វៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសអំពីទិដ្ឋភាពទូទៅនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ ក៏ដូចជាយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥។

យោងតាមអ្នកជំនាញរបស់ HSBC សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំនេះបានកត់ត្រាលទ្ធផលវិជ្ជមានជាច្រើនដែលដឹកនាំដោយវិស័យផលិតកម្ម ការនាំចេញ និងការវិនិយោគផ្ទាល់ពីបរទេស។ បន្ទាប់ពីការចាប់ផ្តើមដ៏លំបាកក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ទិដ្ឋភាពសេដ្ឋកិច្ចក្នុងប្រទេសភាគច្រើន មានភាពវិជ្ជមានជាងមុន ខណៈដែលសន្ទុះងើបឡើងវិញមានភាពរឹងមាំបន្តិចម្តងៗ ដែលនាំវៀតណាមក្លាយជាតារាកំណើនឡើងវិញក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ជាពិសេស ល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ បន្តត្រូវបានដឹកនាំដោយផលិតកម្ម ជាមួយនឹងអត្រាកំណើននៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ជាមធ្យមក្នុងរយៈពេល ១១ ខែកន្លងមក បានកើនឡើង ៨,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទាក់ទិននឹងការវិនិយោគផ្ទាល់ពីបរទេស (FDI) វៀតណាមបន្តទាក់ទាញលំហូរមូលធនបរទេស។ ដើមទុន FDI ដែលត្រូវបានអនុវត្តន៍នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១១ ខែ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២១,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះក៏ជាឆ្នាំទី៣ជាប់ៗគ្នាហើយដែរ ដែលវៀតណាមសម្រេចបានការបញ្ចេញទុនវិនិយោគផ្ទាល់ពីបរទេសជាង ២០ពាន់លានដុល្លារអាមេរិក។

 ក្រុមស្រាវជ្រាវសកលរបស់ HSBC បានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមនៅឆ្នាំនេះឡើងដល់ ៧% ពីកម្រិត ៦,៥% ខណៈពេលដែលបន្តការព្យាករណ៍កំណើន GDP នៅឆ្នាំក្រោយនៅកម្រិត ៦,៥%៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top