• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Grand Prix ឆ្នាំ ២០២០ ទាក់ទាញ​ភ្ញៀវទេសចរ​អូស្ត្រាលី​ជាច្រើន​

ទីក្រុងហាណូយកំពុងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ ការប្រណាំងមួយក្នុងពានរង្វាន់ Grand Prix ដែលជាពានរង្វាន់ប្រណាំងរថយន្ត Formula 1 (F1) នាឆ្នាំ២០២០។

ពានរង្វាន់ប្រណាំងរថយន្ត Formula 1 (F1)

នាបច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនសេវាកម្មរបស់អូស្ត្រាលីកំពុងផ្ដល់ការយកចិត្តទុកដាក់ និងមានបំណងចង់ស្វែងយល់អំពីព័ត៌ទាក់ទងនានាយ៉ាងស៊ីជម្រៅ ដើម្បីរៀបចំកម្មវិធីផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរមកកាន់ វៀតណាមឲ្យទាន់ពេលវេលាក្នុងឱលកាសនេះផងដែរ។

ទីក្រុងហាណូយត្រូវបានជ្រើសរើសជាទីកន្លែងមួយដែលប្រព្រឹត្តិទៅពានរង្វាន់ Grand Prix ប្រណាំងរថយន្ត Formula 1 (F1) ហើយជាក្ដីសប្បាយរីករាយរបស់ប្រជាជនវៀតណាម ដោយសារនេះគឺជាការប្រណាំងរថយន្តជួរមុខ​លើពិភពលោក។ មានក្រុមហ៊ុនទេសចរណ៍ជាច្រើន ក្នុងនោះមាន Motorsport Shop ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មអំពីបណ្ដាពានរង្វាន់ប្រណាំងរថយន្ត ម៉ូតូលើទូទាំងពិភពលោករបស់អូស្រ្តាលី មានផែនការមកកាន់​វៀត​ណាម។ លោក Patrick Wedge អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Motorsport Shop បានឲ្យដឹងថា៖

វៀតណាមគឺជាគោលដៅ ១ គួរឲ្យទាក់ទាញសម្រាប់មនុស្សគ្រប់រូប។ នៅពេលភ្ញៀវទេសចរណ៍មកកាន់វៀតណាមជាលើកដំបូង ហើយទទួលបានបទពិសោធន៍គួរឲ្យជក់ចិត្តជាច្រើននោះពួកគេអាចវិលត្រឡប់មកវិញជាច្រើន​ដង​ទៀត។ ហេតុដូច្នេះហើយ ខ្ញុំមានគោលបំណងថាភ្ញៀវទេសរណ៍អញ្ជើញទៅទស្សនា Grand Prix ផង និងទទួលបានបទពិសោធន៍នៃសេវាកម្មទេសចរណ៍ដ៏ល្អនៅវៀតណាម ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top