វាយតំលៃពីអត្រាកំណើនសេដ្ឋកិច្ចក្នុងរយៈពេល៦ខែដើមឆ្នាំនេះ លោកស្រី Nguyen Thi Huong ប្រធាននាយកដ្ឋានស្ថិតិបានមានប្រសាសន៍ថា កំណើន GDP របស់វៀតណាមគឺខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងនោះវិស័យកសិកម្ម រក្សាបាននូវ កំណើនស្ថិរភាព ឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុក និងបម្រើការនាំចេញ។ វិស័យឧស្សាហកម្មសម្រេចបាននូវកំណើនខ្ពស់។
សូចនាករស្ថិតិបង្ហាញថា ម៉ាក្រូសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាព អតិផរណា ត្រូវបានគ្រប់គ្រងក្នុងកម្រិតដ៏សមស្រម; ការផ្គត់ផ្គង់និងតម្រូវការនៃទំនិញសំខាន់ៗ ត្រូវបានធានា សកម្មភាពជួញដូរ និងការប្រើប្រាស់ទំនិញក្នុងស្រុករក្សាបាននូវអត្រា កំណើនខ្ពស់គួរសម; ភ្ញៀវអន្តរជាតិមកកាន់ប្រទេស វៀតណាមទទួលបានអត្រា កំណើនខ្ពស់។ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជាសសរស្តម្ភដ៏រឹងមាំនៃ សេដ្ឋកិច្ច ជាមួយនឹងកំណើនប្រកបដោយស្ថិរភាព ធានាការផ្គត់ផ្គង់ស្បៀងអាហារ ទំនិញសំខាន់ៗក្នុងស្រុក និងការបង្កើនការនាំចេញ; ផលិតកម្មឧស្សាហកម្មមានអត្រា កំណើនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក; ប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ ពលករ កើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សុខុមាលភាពសង្គមត្រូវ បានយកចិត្តទុកដាក់ និងអនុវត្តន៍ឱ្យបានទាន់ពេលវេលា និងទូលំទូលាយ៕