ព័ត៌មាន
FPT ប្រកាសពីការបង្កើត FPT អ៊ីស្រាអែល ដោយពង្រីកវត្តមាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោក
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលនៃសារជីវកម្ម FPT បានសង្កត់ធ្ងន់ថា វៀតណាមកំណត់បច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់កំណើនជាយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យដូចជា AI សន្តិសុខតាមអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិក។ FPT គឺជាសារជីវកម្មបច្ចេកវិទ្យាសំខាន់របស់វៀតណាម បានជ្រើសរើសអ៊ីស្រាអែលដើម្បីសិក្សារៀនសូត្រ និងទទួលយកប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ការអប់រំបច្ចេកវិទ្យា និងស្មារតីនវានុវត្តន៍។
ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅអ៊ីស្រាអែល លោក Tran Dang Hoa ប្រធាន FPT IS ចំណុះសារជីវកម្ម FPT បានឲ្យដឹងថា ការតម្រង់ទិសប្រតិបត្តិការរបស់ FPT Israel ផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការអនុវត្តគម្រោងនានាក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) សន្តិសុខតាមអ៊ីនធឺណិត ទិន្នន័យ ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាយុទ្ធសាស្ត្រផ្សេងៗទៀត។
ចំណុចលេចធ្លោមួយនៃពិធីបើកគឺការបង្ហាញមុខនូវកិច្ចសហប្រតិបត្តិការរវាង FPT និងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលដូចជា Enabley, CropX, Cyabra, CyberproAI... ដែលបើកចេញឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍផលិតផលរួមគ្នា ការផ្ទេរចំណេះដឹង និងការពង្រីកទីផ្សារ៕








