• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Fitch Solution៖ វិស័យតម្បាញញកាត់ដេររបស់វៀតណាមទទួលបាននូវផលប្រយោជន៍ដោយសារការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ សន្ទស្សន៍នេះ គឺមានកំរិតខ្ពស់ ហើយវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់នឹងក្លាយជាកត្តាដ៏ល្អមួយ សម្រាប់ការបង្កើនប្រាក់ចំណូលវិនិយោគនាពេលអនាគត។

យោងតាមព័ត៌មានដែលទើបបាន Fitch Solution នាំចេញថា វិស័យវាយនភណ្ឌនិងសម្លៀកបំពាក់វៀតណាមទទួលបាននូវផលប្រយោជន៍ ពីនិន្នាការនៃខ្សែសង្វាក់ផ្គត់ផ្គង់។ ជាក់ស្តែងគឺ Fitch Solution បានវាយតម្លៃនូវសន្ទស្សន៍ហានិភ័យប្រតិបត្តិការរបស់វៀតណាមទទួលបាន ៥២,៣ ពិន្ទុ។ បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ សន្ទស្សន៍នេះគឺមានកំរិតខ្ពស់ ហើយវិស័យវាយនភ័ណ្ឌនិងសម្លៀកបំពាក់នឹងក្លាយជាកត្តាដ៏ល្អមួយ សម្រាប់ការបង្កើនប្រាក់ចំណូលវិនិយោគនាពេលអនាគត។

សូមគូសបញ្ជាក់ថា អត្រាកំណើនជាមធ្យមនៃវិស័យសម្លៀកបំពាក់របស់វៀតណាមនៅអំឡុងឆ្នាំ ២០១០ - ២០១៩ បានកើនឡើង ១៥,៨% ដែលធ្វើឱ្យវៀតណាមក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីចិន។ យោងតាម Fitch Solution ជោគជ័យរបស់វៀតណាមគឺមកពីកត្តាជាច្រើន ដូចជាកម្មករវ័យក្មេងនិងចំណាយលើកម្លាំងពលកម្មទាបផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីសិង្ហបុរីនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី ២២ ខែមីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។

Top