• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Festival "នារីរដ្ឋ​ធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍" ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៥ មីនា នៅបឹង Hoan Kiem ទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីទីក្រុងហាណូយបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ រៀបចំម Festival "មារីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍" ឆ្នាំ ២០២៥។

ព្រឹត្តិការណ៍នេះមានការចូលរួមពីកម្មាភិបាល សមាជិការសមាគមនារីជិត ១ ពាន់នាក់និងប្រជាជនរដ្ឋធានីយ៉ាងច្រើនកុះករ ។ នេះជាសកម្មភាពដ៏មានអត្ថន័យមួយរបស់នារីរដ្ឋធានីក្នុងខែមីនា ឆ្ពោះទៅខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (១៩៧៥ - ២០២៥)។

ការប្រណាំងដើរថ្មើរជើង “នារីរដ្ឋធានីមានសុខភាពនិងស្រស់ស្អាត” លើកទី២ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនី ប្រមាណជិត ១០០០នាក់

ឆាប់ផ្តើមកម្មវិធីនៃ Festival នេះ គឺជាការប្រណាំងដើរថ្មើរជើង “នារីរដ្ឋធានីមានសុខភាពនិងស្រស់ស្អាត” លើកទី២ ដោយមានការចូលរួមកីឡាករ-កីឡាការិនី ប្រមាណជិត ១០០០នាក់ ក្នុងអាយុចន្លោះពី ១៨ ដល់ ៦០ឆ្នាំ។

Festival នេះក៏មានសកម្មភាពដូចជា៖ មហោស្រព “ពណ៌សម្បូររបស់ជាតិ”; ការតាំងបង្ហាញផលិតផលច្នៃប្រឌិតពីផ្កា សំលៀកបំពាក់ប្រពៃណី ផលិតផលច្នៃប្រឌិតពីភូមិសិប្បកម្មក្នុងទីក្រុងហាណូយ និងប្រទេសមួយចំនួនដោយមានការចូលរួមពីកម្មាភិបាលស្ថានទូត សមាជិកអង្គការមិត្តភាព និងសិល្បករ អ្នករចនាម៉ូដជាច្រើននាក់។ ចូលរួម Festival ក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Muong លោកស្រី Bui Thi Kim នៅស្រុក Thach That ទីក្រុងហាណូយ បានចែករំលែកថា៖ “ខ្ញុំចង់នាំយកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Muong មកចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ ក៏ដូចជាឧទ្ទេសនាមសម្លៀកបំពាក់របស់ជនជាតិខ្លួន។ យើងក៏រំភើបណាស់ ក្នុងការនាំយកបទភ្លេងគងឃ្មោះមកចូលរួមកម្មវិធីដើម្បីឲ្យសាធារណជនបានស្វែងយល់បន្ថែមអំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិMuong”។

តាមរយៈ Festival “នារីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ឆ្នាំនេះ សម្ព័ន្ធសមាគមន៍នារីទីក្រុងហាណូយក៏ចង់រួមចំណែកលើកតម្កើងការរួមវិភាគទានរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ការច្នៃប្រឌិត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ កសាងរដ្ឋធានីអរិយធម៌ វប្បធម៌ ទំនើប ដើម្បីសន្តិភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top