• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Festival ហ្វើឆ្នាំ២០២៥៖ គុណតម្លៃនៃហ្វើវៀតណាម - បេតិកភណ្ឌក្នុងយុគសម័យឌីជីថល

ក្នុងឱកាសនេះ អាជីវកម្ម និងម៉ាកភោជនាហារ បានចូលរួមក្នុងការសម្តែង ផ្សព្វផ្សាយរូបភាព និងម៉ាកយីហោ ក្នុងក្របខ័ណ្ឌនៃ Festival ហ្វើម ឆ្នាំ ២០២៥។ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យា AI - CHATBOT នៅ Festival ហ្វើ ឆ្នាំនេះនឹងជួយកែលម្អបទពិសោធន៍របស់អ្នកចូលរួម បង្កើនប្រសិទ្ធភាពដំណើរការអង្គការ និងគាំទ្រការផ្សព្វផ្សាយព្រឹត្តិការណ៍ផងដែរ។
គណៈប្រតិភូធ្វើពិធីបើក Festival ហ្វើ ឆ្នាំ២០២៥។ (រូបថត៖ Huyen Trang/VOV)

Festival ហ្វើ ឆ្នាំ ២០២៥ ក្រោមប្រធានបទ “គុណតម្លៃហ្វើវៀតណាម - បេតិកភណ្ឌក្នុងយុគសម័យឌីជីថល” បានបើកកាលពីយប់ថ្ងៃទី ១៨ មេសា នៅទីក្រុងហាណូយ។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្នុងរយៈពេលជាង៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមេសា នៅព្រះបរមរាជវាំងថាំងឡុង។

ក្នុងឱកាសនេះ អាជីវកម្ម និងម៉ាកភោជនាហារ បានចូលរួមក្នុងការសម្តែង ផ្សព្វផ្សាយរូបភាព និងម៉ាកយីហោ ក្នុងក្របខ័ណ្ឌនៃ Festival ហ្វើម ឆ្នាំ ២០២៥។ ជាពិសេស ការប្រើប្រាស់បច្ចេកវិទ្យា AI - CHATBOT នៅ Festival ហ្វើ ឆ្នាំនេះនឹងជួយកែលម្អបទពិសោធន៍របស់អ្នកចូលរួម បង្កើនប្រសិទ្ធភាពដំណើរការអង្គការ និងគាំទ្រការផ្សព្វផ្សាយព្រឹត្តិការណ៍ផងដែរ។ Festival ហ្វើ ឆ្នាំ 2025 មានស្តង់ទំនិញចំនួន ៥០ ស្តង់ក្នុងនោះមានស្តង់ហ្វើចំនួន ៣០ ស្តង់និងស្ដង់គ្រឿងទេសទាក់ទងនឹងហ្វើចំនួន ២០ស្តង់។

Festival ហ្វើ ត្រូវបានចែកជា ៥ តំបន់ គឺ៖ ហ្វើហាណូយ ; ហ្វើណាំឌិញ; ហ្វើភូមិភាគពាយ័ព្យ; ហ្វើភូមិភាគទាំង ៣ និង ហ្វើសមាហរណកម្ម។ លោកស្រី Le Thi Thiet ប្រធានសមាគមវប្បធម៌ភោជនាហារខេត្ត Nam Dinh បានឲ្យដឹងថា៖ “សារនៃ Festival ហ្វើ ឆ្នាំនេះគឺ "គុណតម្លៃនៃហ្វើវៀតណាម - បេតិកភណ្ឌក្នុងយុគសម័យឌីជីថល" ដោយសារយើងកំពុងបោះជំហានទៅមុខដើម្បីនាំចេញឧស្សាហកម្មវប្បធម៌ រួមទាំងវប្បធម៌ភោជនាហារ និងយុគសម័យឌីជីថលដើម្បីធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។ នេះជាភាពខុសប្លែកពីឆ្នាំមុន”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម លោក Ito Naoki ដើម្បីពិភាក្សាលើខ្លឹមសារមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

Top