• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

FC ៖ វៀតណាមបានក្លាយជាទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍

នាថ្ងៃទី ៩ ខែវិច្ឆិកា ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ អគ្គនាយកនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (DFC) លោក Scott Nathan បានមានប្រសាសន៍ថា វៀតណាមបានក្លាយជាទីផ្សារដ៏ធំបំផុតរបស់ក្រុមនេះនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៣ ដោយមានទុនវិនិយោគសរុបចំនួន ៧៣៧ លានដុល្លារអាមេរិក។
អគ្គនាយកនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក លោក Scott Nathan។ រូបថត៖ DFC

លោក Scott Nathan ជឿជាក់ថា នេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់របស់វៀតណាមចំពោះ DFC Group ក៏ដូចជាទីផ្សារហិរញ្ញវត្ថុរបស់អាមេរិក ហើយបានបង្ហាញថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញ ឈានមុខគេនៅក្នុងតំបន់។

នេះជាលើកទីពីរហើយ ដែលលោក Scott Nathan មកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងរយៈពេល២ខែកន្លងមក ។ មុននោះ នាខែកញ្ញាកន្លងទៅ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden សម្ព័ន្ធក្រុមហ៊ុន DFC Group បានប្រកាសការសន្យាថ្មីចំនួនពីរ ដែលមានទឹកប្រាក់ជាង ៤០០លានដុល្លារអាមេរិក រួមចំណែកកើនឡើងជិត ៣ ដងនូវផលប័ត្រវិនិយោគរបស់ខ្លួននៅវៀតណាម ដើម្បីជួយពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ធនាគារវៀតណាមចំនួនពីរគឺ VPBank និង TPBank ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top