• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EVFTA: ឱកាសថ្មីស្ដីពីការវិនិយោគនិងធ្វើអាជីវកម្មសម្រាប់សហគ្រាស ​EU ចូលមកវៀតណាម


អង្គប្រជុំបានផ្ដោតសំខាន់លើការចែករំលែកជាមួយសហគមន៍ធុរកិច្ច EU ស្ដិពីបរិយាកាសវិនិយោគ គោលនយោបាយពាណិជ្ជកម្មថ្មីៗ ក៏ដូចជាការត្រៀមរៀបចំរបស់វៀតណាម ក្រោយពេល EVFTA ចូលជាធរមានផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសឹង្ហបុរីលោកស្រី Tao Thi Thanh Huong  (រូបថត៖ Xuan Vinh/VNA)

នាថ្ងៃទី ២៥ ខែកញ្ញា ស្ថាន ទូតវៀតណាម ប្រចាំនៅសិង្ហបុរី ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរីបានរួមសហការជាមួយក្រុមប្រឹក្សាធុរកិច្ច EU - អាស៊ាន សភាពាណិជ្ជកម្មអន្តរជាតិសិង្ហបុរី និងសម្ព័ន្ធសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (Euro Cham ) បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូដោយប្រធានបទ EVFTA មានសុពលភាពជាផ្លូវការ ឱកាសថ្មីស្ដីពីការវិនិយោគ និងធ្វើអាជីវកម្មសម្រាប់សហគ្រាស EU ចូលមកវៀតណាម។ កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់សម្ព័ន្ធក្រុមហ៊ុនពហុជាតិរបស់ EU ដែលមានទីស្នាក់ការនៅសិង្ហបុរីមានការយល់យឹងយ៉ាងច្បាស់លាស់អំពីទីផ្សារវៀតណាមនាបច្ចុប្បន្ននេះ សំដៅឆ្លៀតយកឱកាស នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU និងវៀតណាម (EVFTA) ចូលជាធរមាន។ ជាក់ស្ដែង អង្គប្រជុំបានផ្ដោតសំខាន់លើការចែករំលែកជាមួយសហគមន៍ធុរកិច្ច EU ស្ដិពីបរិយាកាសវិនិយោគ គោលនយោបាយពាណិជ្ជកម្មថ្មីៗ ក៏ដូចជាការត្រៀមរៀបចំរបស់វៀតណាម ក្រោយពេល EVFTA ចូលជាធរមានផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top