• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ផ្តល់ទឹកប្រាក់ចំនួន ១២ លានអឺរ៉ូបន្ថែម​ទៀតសម្រាប់​ការផ្តួចផ្តើមគំនិតលីប៊ី

គណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំនៅលីប៊ី នាថ្ងៃទី ១៨ ខែសីហា បានឲ្យដឹងថា EU បានផ្តល់ទឹកប្រាក់ចំនួន ១២ លានអឺរ៉ូបន្ថែមទៀតសម្រាប់គំនិតផ្តួចផ្តើមថ្មីនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ស្ដីពីស្ថេរភាព ឯកភាពនិងការតភ្ជាប់សង្គម  (SUSC) នៅលីប៊ី។

ទង់ជាតិនៃសហភាពអឺរ៉ុប (EU)  (ប្រភព៖ dangcongsan.vn)


តំណាងរបស់ UNDP ប្រចាំនៅលីប៊ី - លោក Gerardo Noto បានស្វាគមន៍ចំពោះការចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ EU ហើយអះអាងថានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ EU ដើម្បីជួយឧបត្ថម្ភរដ្ឋអំណាចមូលដ្ឋាន ជំរុញការអភិវឌ្ឍឲ្យបានស្មើគ្នាប្រកបដោយចីរភាព ព្រមទាំងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ  (SDGs) ក្នុងចំណោមសហគមន៍ជនជាតិនៅលីប៊ីទៀតផង។

ក្នុងសេចក្តីថ្លែងការណ៍មួយ គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំលីប៊ីបានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់ UNDP គឺដើម្បីជួយគាំទ្រដល់ការសន្ទនាគ្នាសន្តិភាព ការផ្សះផ្សាររវាងសហគមន៍ និងធ្វើអោយប្រសើរឡើងនូវការតភ្ជាប់សង្គម ក៏ដូចជាឯកភាពជាតិផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top