• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ស្នើរ "វិធានការការពារ" ដើម្បីកាត់​បន្ថយ​ទំនិញមាន​តម្លៃ​ថោកពីអ៊ុយក្រែន

កាលពីថ្ងៃទី ៣១ ខែមករា សហភាពអឺរ៉ុប (EU) បានស្នើឱ្យពន្យាពេលមួយឆ្នាំទៀតនូវបទប្បញ្ញត្តិលើកលែងពន្ធលើការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែន ប៉ុន្តែត្រូវដើរទន្ទឹមជាមួយ "វិធានការការពារ" ដើម្បីទប់ស្កាត់ការនាំចូលទំនិញមានតម្លៃថោក ទៅក្នុងទីផ្សារនេះ ដែលបណ្តាលឱ្យមានការខូចខាតដល់កសិកររបស់ខ្លួន។

សេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប (EC) បានបញ្ជាក់ថា សំណើខាងលើអនុញ្ញាតឱ្យមាន "ការដោះស្រាយឆាប់រហ័ស" ក្នុងករណីដែលមានការរំខានយ៉ាងខ្លាំងដល់ទីផ្សារសហភាពអឺរ៉ុប និងចំពោះផលិតផលដែលងាយរងគ្រោះបំផុត ដូចជាសត្វបសុបក្សី ស៊ុត និងស្ករ។ នេះត្រូវបានចាត់ទុកថាជា "ហ្វ្រាំងបន្ទាន់" ដែលនឹងត្រូវបានប្រើប្រាស់ដើម្បីធានាថា បរិមាណទំនិញនាំចូលក្នុងឆ្នាំ២០២៤នេះ ស្ថិតនៅកម្រិតមធ្យមនៅឆ្នាំ២០២២ និងឆ្នាំ២០២៣។

ការប្រមូលផលស្រូវសាលីនៅវាលក្បែរភូមិ Kivshovata ក្នុងតំបន់ Kiev ប្រទេសអ៊ុយក្រែន។ រូបថត៖ AFP/TTXVN

នៅខែមិថុនា ឆ្នាំ ២០២២ សហភាពអឺរ៉ុបបានដកពន្ធនិងការរឹតបន្តឹងផ្សេងទៀតសម្រាប់រយៈពេល ១២ ខែលើទំនិញពីអ៊ុយក្រែន។ នៅឆ្នាំ២០២៣ សហភាពអឺរ៉ុបបានយល់ព្រម បន្តបទប្បញ្ញត្តិខាងលើសម្រាប់រយៈពេលមួយឆ្នាំទៀត ហើយគ្រោងនឹងផុតកំណត់នៅខែមិថុនាខាងមុខ។ ការលើកលែងពន្ធលើការនាំចូលកសិផលពីអ៊ុយក្រែនបាននាំឱ្យមានការត្អូញត្អែរពីអង្គការកសិកម្មជាច្រើន។ គ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលមានតំលៃថោកបាន ជន់លិចទីផ្សារ ដែលបណ្តាលឲ្យផលិតផលរបស់កសិករអឺរ៉ុប ពិបាក់ប្រកួតប្រជែងជាមួយទំនិញនាំចូល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារនិងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ

កាលពីរសៀលថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងតំណាងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បានធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការសហប្រជាជាតិ។

Top