• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU នឹង​មិន​អនុវត្ត​ន៍​វិធានការ​ការពារផ្នែក​​ពន្ធនិង​គ្មានពន្ធ​ប្រឆាំង​នឹង​វៀតណាម​

ក្រសួងហិរញ្ញវត្ថុទើបចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីកិច្ចព្រមព្រៀងពហុភាគីរវាងអាជ្ញាធរមានសមត្ថកិច្ច (CbC MCAA) ដើម្បីផ្លាស់ប្តូររបាយការណ៍ផលចំណេញអន្តរប្រទេស (CbC) ជាមួយបណ្តាប្រទេសដៃគូ សមាជិកនៃសហភាពអឺរ៉ុប (EU)។

នោះមានន័យថា EU នឹងមិនអនុវត្តន៍វិធានការការពារផ្នែកពន្ធ និងគ្មានពន្ធប្រឆាំងនឹងវៀតណាមទេ។ កិច្ចព្រមព្រៀងទាំងនេះគឺស្របតាមខ្លឹមសារដែលបានត្រួតពិនិត្យដោយលេខាធិការដ្ឋានវេទិកាសកលនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD)។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុក៏បានចុះហត្ថលេខាលើសេចក្តីជូនដំណឹងចំនួន ៥ យោងតាមគំរូ OECD ដើម្បីធ្វើឱ្យយន្តការនៃការផ្លាស់ប្តូររបាយការណ៍ពី CbC ជាមួយប្រទេសដៃគូ រួមទាំងប្រទេសសមាជិកទាំង ២៧ នៃសហភាពអឺរ៉ុប (EU)។

បន្ទាប់ពីការចុះហត្ថលេខា វៀតណាមបានក្លាយជាប្រទេសហត្ថលេខីទី ១០៧ នៃ CbC MCAA ជាផ្លូវការ។ ការចុះហត្ថលេខាលើ CbC MCAA នៅដើមឆ្នាំនេះ គឺជាជំហានដ៏សមស្របមួយ ដោយធានានូវការអនុវត្តពន្ធអប្បបរមាជាសកល តាមផែនការដែលបានកំណត់ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបង្កើនតម្លាភាពហិរញ្ញវត្ថុ និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី

យោងតាមអ្នកយកព័ត៌មានពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាព្រឹកថ្ងៃទី១២ ខែមីនា (ម៉ោងក្នុងតំបន់) នៅវិមានរដ្ឋសភាសិង្ហបុរី នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី លោក Lawrence Wong អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេ ខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សិង្ហបុរី។

Top