• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រវៀតណាមនៅបណ្ដាអង្គការអន្តរជាតិ

ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងនៃភាគីទាំងពីរ ហើយឆ្ពោះទៅរកការអភិវឌ្ឍថ្មីនាពេលអនាគត។
  ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទទួលជួបប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange (រូបថត៖ quochoi.vn)  

នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នៅក្នុងជំនួបជាមួយគណៈប្រតិភូគណៈកម្មការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប ដឹកនាំដោយលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា រដ្ឋសភា និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប (EU) ដើម្បីជំរុញសមាជិក EU ផ្សេងទៀត ផ្តល់សច្ចាប័ន និងអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម(EVFTA)-EU ។

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបនឹងជំរុញដល់ប្រទេសនានាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA; រដ្ឋសភា និងស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ EU ដើម្បីជំរុញដល់សមាជិកដទៃទៀតផ្ដល់សច្ចាប័ន និងអនុវត្តន៍កិច្ចព្រមព្រៀង។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យ EU បន្តដើរតួនាទីធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ជាការឆ្លើយតប ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងនៃភាគីទាំងពីរ ហើយឆ្ពោះទៅរកការអភិវឌ្ឍថ្មីនាពេលអនាគត។ លោក Bernd Lange បានឲ្យដឹងថា នាបច្ចុប្បន្ននេះ បណ្ដាប្រទេសជាសមាជិក EU បានត្រៀមខ្លួនជាស្រេចជំរុញការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។ លោកក៏ បានសង្កត់ធ្ងន់ថា រូបលោក និង EU តែងតែគាំទ្រវៀតណាមលើបញ្ហានានាទាក់ទងនឹងសន្តិសុខ សេរីភាពនាវាចរណ៍ អាកាសចរណ៍ ដែលភាគីទាំងអស់សុទ្ធតែត្រូវគោរព តាមគោលការណ៍ផ្អែកលើច្បាប់អន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

លោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង ជួបសវនាការជាមួយអនុប្រធានគណៈ កម្មាធិការយោធាមជ្ឈិមចិន

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហ្វាន វ៉ាន់យ៉ាង បានអះអាងថា គណៈកម្មា ធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម ត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមជាមួយភាគីចិន អនុវត្តន៍យ៉ាងជាក់ស្ដែងនូវការយល់ដឹងសំខាន់ៗ ដែលថ្នាក់ ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នាលើការជំរុញកិច្ចសហ ប្រតិបត្តិការការពារជាតិ សន្តិសុខ។

Top