• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ជំរុញឲ្យមានការគោរពច្បាប់នៅសមុទ្រខាងកើត


ការសាងសង់កោះខុសច្បាប់របស់ចិននៅសមុទ្រខាងកើត (ប្រភព៖ Reuters / VNA)
 

នាពេលថ្មីៗនេះប្រទេសទាំងបី គឺ ចក្រភពអង់គ្លេស  បារាំងនិងអាល្លឺម៉ង់ (E3) បានផ្ញើកំណត់ទូតជូនអង្គការសហប្រជាជាតិ ដោយបង្ហាញនូវទស្សនៈរួមអំពីបញ្ហាសមុទ្រខាងកើត។

យោងតាមអ្នកជំនាញមកពីសាធារណៈរដ្ឋឆែកថា ប្រការនេះបានសរឲ្យឃើញថា សហ ភាពអឺរ៉ុប EU កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការដោះស្រាយបញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សំដៅរួមចំណែកធានាសន្តិសុខនិងសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។

លោកបណ្ឌិត Takashi Hosoda អ្នកជំនាញស្រាវជ្រាវសន្តិសុខអាស៊ីប៉ាស៊ីហ្វិក មកពីសាកលវិទ្យាល័យ Charles បានមាចាត់ទុកថា ប្រទេសចិនមិនមានមូលដ្ឋានគតិយុត្តិដើម្បីទាមទារអធិបតេយ្យភាពលើសមុទ្រខាងកើត តាមរយៈ “ ខ្សែបន្ទាត់ ៩ ត្រេ” ឡើយ ពីព្រោះថា កាលពីឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ នៃអង្គការសហប្រជាជាតិបានចេញសាលក្រមស្ដីពីករណីបណ្តឹងចិនរបស់ហ្វីលីពីន ដោយអះអាងថា ការទាមទាររបស់ចិនចំពោះអធិបតេយ្យភាពលើសមុទ្រខាតកើតគឺដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Jan Hornat ជំនាញការស្រាវជ្រាវឥណ្ឌូ - ប៉ាស៊ីហ្វិកមកពីសាកលវិទ្យាល័យ        Charles បានចាត់ទុកថា សមុទ្រខាងកើតមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុប ពោលគឺ មិនត្រឹមតែទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងបញ្ហា "ដែនសមុទ្របើកចំហនិងសេរីភាព" ទៀតផង។ ជាពិសេស EU បានផ្ដោតការយកចិត្តទុកដាក់លើការធានាការគោរពច្បាប់ជាចម្បងនៅលើសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top