• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Dien Bien Phu គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិន

ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀត ណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា Dien Bien Phu នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀត ណាម។

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍នៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២១) របស់ប្រជាជនវៀតណាម បណ្ឌិត Evgeny Vlasov សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) មានមតិថា Dien Bien Phu គឺជាសមរភូមិសំខាន់បំផុតនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកដំបូង ហើយវៀតណាមបានបង្កើតសមិទ្ធិផលលោតផ្លោះមួយជាមួយនឹងជ័យជំនះនេះ។

ក្នុងបទពិភាក្សាជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅរុស្ស៊ី លោកបណ្ឌិត Vlasov បានអះអាងថា តាមរយៈយុទ្ធនាកា Dien Bien Phu នេះ ពិភពលោកទាំងមូលបានស្គាល់ដល់ឈ្មោះវីរៈបុរសថ្មី ដែលជាឧត្តមសេនីយ៍រំដោះជាតិ Vo Nguyen Giap នៃប្រទេសវៀតណាម។

ក្នុងពេលជាមួយគ្នានោះ សាស្រ្តាចារ្យជំនាញភាសាវៀតណាម Alexander Sokolovsky នៃសាកលវិទ្យាល័យ Far Eastern Federal (FEFU) បាននិយាយថាជ័យជំនះ Dien Bien Phu គឺមានអត្ថន័យជាប្រវត្តិសាស្ត្រដ៏ធំធេង ពីព្រោះ វៀតណាម មិនត្រឹមតែធ្វើឲ្យអាណានិគមបារាំងបានឃើញប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យពិភពលោកទាំងមូលមើលឃើញថា ប្រសិនបើប្រជាជាតិមួយចង់បានសេរីភាពនិងមានការស្រុះចិត្តគំនិតក្នុងប្រជាជន គឺប្រជាជាតិនោះត្រូវរំដោះខ្លួនពីអ្នកជិះជាន់និងរបបអាណានិគម ដែលគ្រានោះជាអាណានិគមនិយមបារាំង៕

តាម VOV5 - វិទ្យុសំឡេងវៀណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top