• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

DHL Express៖ អាស៊ាននឹងឈានមុខគេលើកំណើនសេដ្ឋកិច្ចពិភពលោកសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ

ផែនទីកំណើនពាណិជ្ជកម្មសកលឆ្នាំ ២០២២ ដែលទើបចេញថ្មីបានដាក់បញ្ចូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលក្នុងចំណុចកណ្តាល ខណៈដែលតំបន់នេះត្រូវបានគេព្យាករណ៍ថា នឹងនាំមុខពិភពលោកអំពីកំណើននៃការនាំចេញក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។
  នាយកប្រតិបត្តិនៃក្រុមហ៊ុន DHL Express បានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងបន្តកើនឡើងយ៉ាងខ្លាំង ( រូបថត៖ TTXVN)  

ជាពិសេស របាយការណ៍មួយរបស់ DHL Express ទើបតែត្រូវបានចេញផ្សាយ ដោយបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនត្រូវបានគេរំពឹងថានឹងបង្កើតបាន ៤៥% នៃកំណើនពាណិជ្ជកម្មសកលលោកសរុបពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។ លោក John Pearson នាយកគ្រប់គ្រងក្រុមហ៊ុន DHL Express បានវាយតម្លៃថា "ដំណឹងល្អ - ជាពិសេសសម្រាប់តំបន់អាស៊ី អាស៊ាន និងថៃ គឺថា អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដំណើរការបានល្អណាស់ ទាក់ទងនឹងល្បឿន និងទំហំ”។ ក្នុងពេលជាមួយគ្នានោះនោះ នាយកប្រតិបត្តិក្រុមហ៊ុន DHL Express បានវាយតម្លៃថា ប្រទេសហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌា វៀតណាម និងប្រទេសថៃ កំពុងអភិវឌ្ឍយ៉ាងគួរឱ្យចាប់អារម្មណ៍លើទ្រង់ទ្រាយធំ។

សូមគូសបញ្ជាក់ថា ផែនទីកំណើនពាណិជ្ជកម្មសកលឆ្នាំ ២០២២ បង្ហាញថា ពាណិជ្ជកម្មសកលត្រូវបានព្យាករ នឹងកើនឡើងលឿនក្នុងរយៈពេលពីរឆ្នាំខាងមុខ ជាងកាលពីមុនការរាតត្បាតកូវីដ-១៩។ ទិន្នន័យក្នុងរបាយការណ៍ក៏បានបង្ហាញថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ គឺបន្តដំណើរការយ៉ាងល្អណាស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នៅឆ្នាំ ២០៣០ តំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើងនឹងក្លាយជាតំបន់អភិវឌ្ឍន៍បៃតង និរន្តរភាព និងទូលំទូលាយ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅថ្ងៃទី ៤ ឧសភា) បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើការរៀបចំផែនការតំបន់ទំនាបកណ្តាល និងតំបន់ព្រៃភ្នំភាគខាងជើង សម្រាប់រយៈពេល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top