• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang នឹងក្លាយទៅជាទីក្រុងធំ ឆ្លាតវៃ ច្នៃប្រឌិត អត្តសញ្ញាណ​ប្រកបដោយចីរភាព

 នាថ្ងៃទី ១៥ ខែមីនា ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានចុះហត្ថលេខាលើសេចក្តីសំរេចចិត្តអនុម័តលើការកែសម្រួលផែនការមេនៃទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ទិដ្ឋភាពនៅទីក្រុង Da Nang


តាមនោះវិសាលភាពនៃផែនការមេមានតំបន់រដ្ឋបាលទាំងមូលនៃទីក្រុង Da Nang ដែលមានផ្ទៃដីសរុបជាង ១២៩ ០០០ ហិកតា។ Da Nang គឺជាទីក្រុងប្រភេទចំណុះមជ្ឈឹម ហើយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសជាតិអំពីទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុធនាគារ ព្រមទាំងមានទីតាំងដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង។ គោលដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ គឺកសាងទីក្រុង Da Nang ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏សំខាន់មួយរបស់ប្រទេសជាតិទាំងមូលនិងតំបន់អាស៊ីអាគ្នេយ៍ ជាមួយតួនាទីជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្ម ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ logistics បច្ចេកទេស បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា ព័ត៌មាននិងឧស្សាហកម្មជំនួយ។ លើលពីនេះទៅទៀត ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ Da Nang នឹងក្លាយទៅជាទីក្រុងធំ ឆ្លាតវៃ ច្នៃប្រឌិត អត្តសញ្ញាណប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top