• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang ស្ថិត​ក្នុង ​Top៨​ គោល​ដៅ​មាន​ទេសភាព​​ព្រៃ​ភ្នំ​ដ៏ស្រស់ស្អាតបំផុតនៅតំបន់​អាស៊ី

នាពេលថ្មីៗនេះ គេហទំព័រទេសចរណ៍របស់ក្រុមហ៊ុន Microsoft បានដាក់ទីក្រុង Da Nang នៅភាគកណ្តាលវៀតណាម ទៅក្នុងបញ្ជីគោលដៅចំនួន ៨ ដែលមានទេសភាពព្រៃភ្នំដ៏ស្រស់ស្អាតបំផុតនៅតំបន់អាស៊ី។

គេហទំព័រនេះបានណែនាំថា៖ នៅភាគខាងលិចនៃទីក្រុងគឺជាស្ថានីយ៍នៅលើទីទួល និងរមណីយដ្ឋានមួយមានឈ្មោះថា Ba Na Hills ដែលភ្ញៀវទេសចរអាចរកឃើញស្ពានមាសដ៏អស្ចារ្យ។ Ba Na Hills មានចំងាយប្រហែល ២៥km ពីទីក្រុង Da Nang ដែលស្ថិតនៅរយៈកំពស់ ១.៤០០m ពីនីវ៉ូទឹកសមុទ្រ មានរមណីយដ្ឋានលំដាប់ប្រណិត សួនកម្សាន្ត រមណីដា្ឋន និងវត្តបុរាណ។ នៅឆ្នាំ ២០១៨ ស្ពានមាសប្រវែង ១៥០ម៉ែត្រ ត្រូវបានសាងសង់នៅលើ Ba Na Hills  ហើយបានក្លាយជានិមិត្តសញ្ញាទេសចរណ៍មួយនៃទីក្រុង Da Nang យ៉ាងឆាប់រហ័ស។

កន្លែងគួរឲ្យទាក់ទាញមួយទៀតក្នុងទីក្រុង Da Nang គឺភ្នំ Ngu Hanh Son ដែលជាចង្កោមនៃភ្នំថ្មកែវទាបនិងថ្មកំបោរចំនួនប្រាំ ដែលដុះចេញពីឆ្នេរខ្សាច់៖ Kim Son, Moc Son, Thuy Son, Hoa Son និង Tho Son៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top